• 2021-02-03 07:55:24
  • បាល់ទាត់

បង្ហាញ​​បច្ចេកទេស​​លេង​ល្អ​ៗ កូន​ច្បង​ទាំង​ពីរ​របស់ Messi និង CR7 ត្រៀម​ស្នង​តំណែង​ឪពុក

  • 2021-02-03 07:55:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Lionel Messi និង Cristiano Ronaldo បាន​ប្រជែង​ប្រជាប្រិយភាព​គ្នា​ជាង​១០​ឆ្នាំ​មក​ទៅ​ក្នុង​ពិភព​បាល់ទាត់។

ពួក​គេ​បាន​ឈ្នះ​ពាន​កីឡាករ​ឆ្នើម​ប្រចាំ​ឆ្នាំ Ballon d’Or សរុប​ចូល​គ្នា​១១​ដង​ ក្នុង​នោះ​ Messi យក​បាន​​៦​ដង និង​​ Ronaldo ឈ្នះ​៥​ដង។ យ៉ាណាមិញ បច្ចុប្បន្ន​ពួក​គេ​មាន​វ័យ​​​ចូល​ជាង​៣០​ឆ្នាំ​ទៅ​ហើយ ខណៈ​ការ​រំពឹង​ទុក​រជ្ជកាល​​របស់​អ្នក​ទាំង​ពីរ​នឹង​អស់​នា​ពេល​ខាង​មុខ​មិន​យូរ​ទេ។

ពាក្យ​ចាស់​មួយ​ឃ្លា​បាន​ពោល​ថា “ស្លឹក​ឈើ​ជ្រុះ​មិន​ឆ្ងាយ​ពី​គល់” ទាំង​ Messi និង Ronaldo កំពុង​តម្រង់​ទិញ​កូន​ច្បង​របស់​ពួក​គេ​​ឲ្យ​ដើម​តាម​ឪពុក។ Thiago Messi សព្វថ្ងៃ​កំពុង​ហ្វឹកហាត់​ជាមួយ​ក្រុម​យុវជន​ក្មេង​ៗ​របស់ Barcelona ខណៈ Ronaldo Jr. ហាត់​នៅ Juventus។

កុមារ​ទាំង​ពីរ​កំពុង​តែ​ដុសខាត់​បច្ចេកទេស​លេង​ ដើម្បី​អនាគត​ស្នង​តំណែង​របស់​ឪពុក​ពួក​គេ។ ខាង​ក្រោម​ជា​វីដេអូ​បង្ហាញ​ពី​បច្ចេកទេស​លេង​របស់ Thiago Messi និង Ronaldo Jr.៖ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់