• 2021-01-28 02:43:11
  • បាល់ទាត់

Klopp ​ថា​ដឹង​តែ​បុក Spurs ​ខ្លាំង​ហើយ​យប់​នេះ ​អត់​ទុក​មុខ​ទេ​

  • 2021-01-28 02:43:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម Liverpool ​នឹង​ប្រកួត​ជាមួយ​ក្រុម ​Spurs ​នៅ​រាត្រី​នេះ សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ English Premier League ​។

​ការ​ប្រកួត​នេះ​ពិត​ជា​សំខាន់​ណាស់​សម្រាប់​លោក Klopp ​ព្រោះ​ថា​ច្រើន​ប្រកួត​មក​នេះ ​ក្រុម Liverpool ​មិន​ទាន់​ស្គាល់​ជ័យជម្នះ​សោះ ​ហើយ​បាន​ធ្លាក់​ចេញ​ពី​តំណែង​កំពូល​តារាង ​មាន​គម្លាត​ពិន្ទុ​ច្រើន​ថែម​ទៀត។ ​ដូច្នេះ​ហើយ ជម្រើស​១១​នាក់​ដំបូង​ទល់​ក្រុម Spurs ​នៅ​រាត្រី​នេះ ​ច្បាស់​ណាស់​ថា​ជា​ជម្រើស​១១​នាក់​ល្អ​បំផុត​សម្រាប់​ក្រុម​ហង្ស​ក្រហម​ជាក់​ជា​មិន​ខាន។

​លោក Klopp ​បាន​និយាយ​មុន​ការ​ប្រកួត​សំខាន់​នេះ​ដែរ​ថា​៖ “ខ្ញុំ​ចង់​ឱ្យ​ទម្រង់​លេង​របស់​យើង​ប្រែ​ទៅ​ជា​ពិន្ទុ។ ខ្ញុំ​មិន​មែន​ជា​មនុស្ស​ដែល​អង្គុយ​គិត​ពី​ជីវិត​ថា​ត្រូវ​តែ​ល្អ​បំផុត​រហូត​និង​ឈ្នះ​រហូត​ទេ។ ​យើង​ត្រូវ​ចាប់​ផ្ដើម​ជាមួយ​អ្វី​ថ្មី ​យើង​នឹង​ប្រយុទ្ធ​ឱ្យ​បាន​ខ្លាំង​បំផុត”៕

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់