• 2021-01-06 02:40:07
  • បាល់ទាត់

ស្ដែង! កីឡាករ​របស់ Spurs ម្នាក់​​ហូរ​ឈាម​ជើង​ល្ហាច​ ក្រោយ​គូ​ប្រកួត​ឈូស​ជើង

  • 2021-01-06 02:40:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Pierre-Emile Hojbjerg ​របស់ Spursត្រូវ​បាន​ប្ដូរ​​ចេញ​ពី​ទីលាន បន្ទាប់​ពី​របួស​ជើង​ធ្ងន់ធ្ងរ ដោយ​សារ​ការ​​ប៉ះ​ទង្គិច​ជាមួយ Josh Dasilva កីឡាករ​របស់ Brentford។

ក្នុង​ការ​ប្រកួត Spurs បាន​​យក​ឈ្នះ Brentford ២-០ ក្នុង​ពាក់​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ League Cup កាល​ពី​យប់​មិញ Dasilva ហាក់​បាត់​បង់​ម្ចាស់​ការ​​បាន​ឈូស​មួយ​ទំហឹង​ចំ​ជើង​របស់ Hojbjerg។

ដំបូង​ឡើង​​ការ​ប្រកួត​ត្រូវ​បាន​បន្ត​ឲ្យ​លេង​ធម្មតា មុន​ពេល​អាជ្ញាកណ្ដាល Mike Dean បាន​​សម្រេច​ចិត្ត​ទៅ​ពិនិត្យ​ VAR។ ក្រោយ​ពិនិត្យ​យ៉ាង​ល្អិតល្អន់ អាជ្ញាកណ្ដាល​បាន​មើក​ឃើញ​ថា​វា​ជា​ការ​បន្ត​កំហុស​​ធ្ងន់ធ្ងរ ក៏​សម្រេច​ចិត្ត​ផ្ដល់​កាត​ក្រហម​ដល់​ Dasilva។

​​ដោយ​មើល​ឃើញ​ពី​របួស​ជើង​របស់ Hojbjerg ហូរ​ឈាម​ច្រើន​ពេក Spurs បាន​បង្ខំ​ចិត្ត​ប្ដូរ​គេ​ចេញ ជំនួស​វិញ​ដោយ​កីឡាករ​ Japhet Tanganga។ Spurs កំពុង​រង​ចាំ​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ League Cup ដើម្បី​ជួប Man Utd ឬ Man City៕

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់