• 2020-12-17 02:59:45
  • បាល់ទាត់

Griezmann លេង​ម៉ូដ​សក់​ទីទុយ​ថ្មី តែ​ជួប​រឿង​ស៊យ​ពេល​លេង​ប៉ះ​ក្លឹប​ចាស់ Real Sociedad

  • 2020-12-17 02:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ​ប្រយុទ្ធ Antoine Griezmann បាន​បង្ហាញ​​ម៉ូដ​សល់​ថ្មី អំឡុង​ពេល​ការ​ប្រកួត​​របស់ Barcelona ទល់​នឹង Real Sociedad កាល​ពី​យប់​មិញ។

ក្នុង​ជំនួប​ប៉ះ​ក្លឹប​ចាស់ Real Sociedad កីឡាករ​សញ្ជាតិ​បារាំង​ហាក់​គ្មាន​សំណាង​សោះ​ក្នុង​ការ​រក​គ្រាប់​បាល់។ ឱកាស​ល្អ​ដំបូង​របស់ Griezmann បាន​ទាញ​ដាច់​អ្នក​ចាំ​ទី​ទៅ​ហើយ បែរ​ជា​ទាត់​​បាល់​ទៅ​បុក​​របា​ទី​​ទៅ​វិញ។

ឱកាស​លើក​ទី​ពីរ​​បាន​លេច​រូបរាង​ឡើង ពេល​ដែល​មិតរួម​ក្រុម Jordi Alba បញ្ជូន​បាល់​ចាក់​ចូល​​មុខ​ទី​ផុត​អ្នក​ចាំ​ទី​អស់​ទៅ​ហើយ ប៉ុន្តែ Griezmann ឈូស​មិន​ចំ​ជើង​ល្អ​​ធ្វើ​ឲ្យ​បាល់​ខ្ទាត់​ទៅ​ចំ​អ្នក​ចាំ​ទី​វិញ។

យ៉ាងណា​ប្រកួត​នេះ​អរគុណ​ដល់​ Jordi Alba និង Frenkie de Jong ធ្វើ​បាន​ម្នាក់​មួយ​គ្រាប់​ ជួយ Barcelona ឈ្នះ​ក្រុម​កំពូល​តារាង Real Sociedad ២-១។ ជ័យជម្នះ​នេះ​ធ្វើ​ក្រុម​លោក Ronald Koeman លោត​ពី​លេខ​៨​ឡើង​ទៅ​លេខ​៥​វិញ​ក្នុង​តារាង​ពិន្ទុ La Liga៕

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់