- 2020-11-27 13:49:04
- បាល់ទាត់
ល្ហិចល្ហៀងថា Man Utd កំពុងតាមយក Dembele ពី Barca ម្ដងទៀតហើយ
- 2020-11-27 13:49:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ហិចល្ហៀងថា Man Utd កំពុងតាមយក Dembele ពី Barca ម្ដងទៀតហើយ
ចន្លោះមិនឃើញ
ក្លឹប Manchester United ត្រូវបានព័ត៌មានមួយចំនួនចុះផ្សាយថា កំពុងចរចាចង់នាំយក ខ្សែប្រយុទ្ធក្លឹប Barcelona កីឡាករ Ousmane Dembele មកកាន់ក្លឹបរបស់ខ្លួនទោះក្នុងលក្ខខណ្ឌខ្ចីជើងក៏ដោយ នៅកំឡុងពេលទិញដូរកីឡាករ នៅពេលខាងមុខនេះ។
ក្លឹបខាងលើ ធ្លាប់បានចរចាចង់បានកីឡាករម្ដងរួចមកហើយ កាលពីរដូវកាលមុនតែ មិនបានសម្រេច។
ម្ល៉ោះហើយនៅពេលថ្មីៗនេះ អ្នកចាត់ការ Man Utd លោក Ole Solskjaer ព្យាយាមទាក់ទង Dembele ម្ដងទៀត ដើម្បីមកជួយក្លឹបលោក ទោះបីមកក្នុងលក្ខខណ្ឌខ្ចីជើងពី Barca ក៏ដោយ។
យ៉ាងណាមិញ បើតាមពាក្យចចាមអារ៉ាមខាងលើ ខាងភាគី Dembele មិនទាន់ឆ្លើយឆ្លងយ៉ាងម៉េចនៅឡើយទេទាក់ទិននឹងរឿងនេះ៕