• 2020-11-17 01:53:09
  • បាល់ទាត់

Bruno គិត​ថា​មាន​ម្នាក់​ល្អ​ជាង​គេ​រវាង Scholes, Lampard និង Gerrard

  • 2020-11-17 01:53:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Bruno Fernandes បាន​និយាយ​ថា Paul Scholes គឺ​ល្អ​ជាង​ Frank Lampard និង Steven Gerrard និង​សង្ឃឹម​អាច​ដើរ​តាម​គន្លង​របស់​វីរបុរស​នៅ Old Trafford រូប​នេះ។

អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​ អ្នក​គាំទ្រ​របស់​អង់គ្លេស​​បាន​ជជែក​បែកផ្សែង​រវាង​​ខ្សែ​បម្រើ​កណ្ដាល​ទាំង​៣​ថា​នរណា​ល្អ​ជាង​នរណា។ ប៉ុន្តែ​សម្រាប់​ខ្សែ​បម្រើ​របស់​បិសាច​ក្រហម Fernandes បាន​​បញ្ជាក់​ថា Scholes ល្អ​ជាង​គេ​ក្នុង​ចំណោម​៣​នាក់​ខាង​លើ​នេះ។ ហើយ Scholes ក៏​ជា​ផ្នែក​មួយ​ជួយ​ជំរុញ​ទឹកចិត្ត​របស់​គេ ដោយ​បច្ចុប្បន្ន​គេរក​បាន​១៣​គ្រាប់ និង​១០ Assist សម្រាប់​ការ​លេង​២១​ប្រកួត​នៅ Premier League។

“សម្រាប់​អង់គ្លេស​ មាន​មនុស្ស​ជា​ច្រើន​និយាយ​ពី Frank Lampard ព្រោះ​គេ​​ធ្លាប់​បាន​រក​គ្រាប់​បាល់​ជា​ច្រើន និង​ជា​កីឡាករ​ល្អ​ម្នាក់​របស់​អង់គ្លេស​ដូច​គ្នា ក្នុង​នោះ​ក៏​មាន​ Steven Gerrard ដែរ។ តែ​ចំពោះ​ខ្ញុំ Schole គឺ​ជា​កីឡាករ​​ប្លែក​ពី​អ្នក​ដទៃ។ ខ្ញុំ​យល់​ថា Scholeគឺ​ល្អជាង​គេ"។ សម្ដី​របស់ Bruno៕ ​

ប្រភព៖ The Sun ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

មតិយោបល់