• 2020-11-13 02:11:31
  • បាល់ទាត់

Man Utd ចែចូវ Ronaldo ​ដើម្បី​នាំ​​មក Old Trafford ​វិញ​

  • 2020-11-13 02:11:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ក្រុម​បិសាច​ក្រហម​ Manchester United ​កំពុង​ទាក់ទង​សួរ​នាំ​ភ្នាក់ងារ​ទីផ្សារ​របស់ Cristiano Ronaldo ​ដើម្បី​នាំ​យក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​មក​លេង​នៅ Old Trafford ​វិញ។ ​

Ronaldo ​ត្រូវ​កាសែត​នៅ​អ៊ីតាលី​អះអាង​ថា​ក្រុម Juventus ​ចង់​លក់​ចេញ​នៅ​រដូវ​កាល​ខាង​មុខ​នេះ ​ដើម្បី​យក​ប្រាក់​មក​ទប់​ជាមួយ​ការ​ចំណាយ​អំឡុង​ពេល​មេរោគ​កូវីដ​១៩​នេះ។ ខណៈ​ដែល​រូបគេ​មាន​ប្រាក់​ឈ្នូល​ដល់​ទៅ​២៨​លាន​ផោន​ឯ​ណោះ​ក្នុង​១​សប្ដាហ៍​នៅ​អ៊ីតាលី​ដែល​ជា​ចំនួន​ច្រើន​ជាង​កីឡាករ​ណា​ទាំង​អស់។ ដោយ​ឡែក​សម្រាប់​កុងត្រា​របស់​គេ​វិញ ​មាន​ដល់​ឆ្នាំ​២០២២​។

​ដោយសារ​តែ​មាន​ការ​លេច​ឮ​ដំណឹង​ចង់​លក់​នេះ​ហើយ ទើប​បាន​ជា​ក្រុម​បិសាច​ក្រហម​ទាក់ទង​ទៅ​ភ្នាក់ងារ​របស់​គេ គឺ​លោក Mendes ។ ​ប្រភព​ពី​ព័រទុយហ្គាល់​បាន​ផ្សាយ​ថា Mandes ​បាន​ទទួល​សំណើ​ខ្លះ​ពី​ក្រុម Man Utd ​ទៅ​ហើយ ក្នុង​ការ​ទិញ​យក Ronaldo ​ប៉ុន្តែ​នៅ​មិន​ទាន់​ឆ្លើយ​តប​វិញ​ថា​យ៉ាង​ណា​នោះ​ទេ៕​

ប្រភព៖ Dailymail អត្ថបទ៖ វិធាវី

មតិយោបល់