- 2020-10-13 04:42:48
- បាល់ទាត់
Ozil ទទួលបានប្រាក់លើកទឹកចិត្តដល់ទៅ៨លានផោនពី Arsenal ទោះមិនបានលេង
- 2020-10-13 04:42:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ozil ទទួលបានប្រាក់លើកទឹកចិត្តដល់ទៅ៨លានផោនពី Arsenal ទោះមិនបានលេង
ចន្លោះមិនឃើញ
Mesut Ozil ត្រូវបានរាយការណ៍ថា ទទួលបានប្រាក់លើកទឹកចិត្តដល់ទៅ៨លានផោនពី Arsenal កាលពីចុងខែមុន ត្បិតគេមិនដែលបានលេងក៏ដោយ។
កីឡាករនាំលេងយ៉ាងសំខាន់របស់ជម្រើសជាតិអាល្លឺម៉ង់គឺជាកីឡាករដែលមានថ្លៃនឿយហត់ខ្ពស់ជាងគេនៅកាំភ្លើងធំ៣៥ម៉ឺនផោនក្នុងមួយសប្ដាហ៍។ ប៉ុន្តែគេមិនបានបង្ហាញខ្លួនប្រកួតឲ្យក្រុមលោក Milek Arteta ចាប់តាំងពីថ្ងៃទី៧ ខែ មីនា។
ជាការពិត ត្បិត Ozil មិនមានឈ្មោះលេងបានមួយប្រកួតណាសោះក្នុងរដូវកាលនេះ ប៉ុន្តែតាមរយៈលក្ខខណ្ឌក្នុងកុងត្រាថ្មីរបស់គេបានចុះជាមួយក្លឹបកាលពីខែ មករា ឆ្នាំ ២០១៨ គឺបាននិយាយគ្នារឿងពិសេសមួយ។ លក្ខខណ្ឌនោះគឺ Arsenal ត្រូវផ្ដល់ជូន Ozil នូវប្រាក់៨លានផោន ដែលជាប្រាក់លើកទឹកចិត្តសម្រាប់ភាពស្មោះត្រង់ជាមួយក្លឹប ដែលគេអាចបន្តនៅជាមួយក្លឹបរហូតដល់កុងត្រាឆ្នាំចុងក្រោយ។
រដូវកាលមុន Arsenal បានព្យាយាមបញ្ចេញ Ozil ឲ្យចេញឆ្ងាយពីក្លឹប រហូតហ៊ានដាក់សំណើ១៨លានផោនដើម្បីញ្ចប់កុងត្រារបស់គេនៅកីឡដ្ឋាន Emirates។ យ៉ាងសំណើនេះត្រូវបាន Ozil បដិសេធ ដោយបន្តនៅ ទោះបីមិនបានលេងក្ដី៕