• 2020-09-30 04:26:14
  • បាល់ទាត់

តិច​ភ្លេច! មក​ដឹង​ពី​ពេលវេលា​ចាប់​ឆ្នោត Champions League រដូវ​កាល​ថ្មី

  • 2020-09-30 04:26:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​តាម​លីគ​នីមួយ​ៗ​នៅ​តំបន់​អឺរ៉ុប​កំពុង​ចាប់​ផ្ដើម​ប្រកួត​ជា​បណ្ដើរ​ៗ ខណៈ​ពាន​រង្វាន់ Champions League រដូវ​កាល​ថ្មី​ក៏​នឹង​ជិត​​ឈាន​ចូល​មក​ដល់​ដែរ។

កាល​ពី​រដូវ​កាល​២០១៩-២០ ក្រុម Bayern Munich គឺ​ជា​ម្ចាស់​ជើង​ឯក បន្ទាប់​ពី​បាន​យក​ឈ្នះ Paris Saint-Germain នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។ ខាង​ក្រោម​នឹង​បង្ហាញ​ពី​ពេលវេលា​ចាប់​ឆ្នោត UCL។

ថ្ងៃ​ត្រូវ​ចាប់​ឆ្នោត

ការ​ចាប់​ឆ្នោត​​វគ្គ​បែងចែក​ពូល​ពាន Champions League រដូវ​កាល​២០២០-២១ នឹង​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១ ខែ តុលា ឆ្នាំ ២០២០។ វា​នឹង​រៀបចំ​​នៅ​ក្នុង​ស្ទូឌីយូ​របស់​ស្ថានីយ​ទូរទស្សន៍ RTS ក្នុង​ទីក្រុង Geneva ប្រទេស​ស្វីស នៅ​ពេល​ម៉ោង​៦ល្ងាច (ត្រូវ​នឹង​ម៉ោង​១១​យប់​នៅ​កម្ពុជា)។

ជាមួយ​គ្នា​នេះ​ UEFA ក៏​នឹង​ប្រើ​កម្មវិធី​នេះ​​ចែក​ពាន​រង្វាន់​​ជូន​កីឡាករ​និង​គ្រូ​បង្វឹក​ឆ្នើម​ប្រចាំ​រដូវ​កាល​២០១៩-២០ ផង​ដែរ។

Pot របស់​ក្រុម​នីមួយ​ៗ

ការ​ចាប់​ឆ្នោត​វគ្គ​ចែក​ពូល UCL សរុប​មាន​៣២​ក្រុម។ ២៦​ក្រុម​បាន​ឡើង​មក​ដោយ​ស្វ័យប្រវត្តិ ឯ​៦​ក្រុម​ផ្សេង​ទៀត​​ត្រូវ​លេង​ជម្រុះ​ដើម្បី​រក​កៅអី​របស់​ខ្លួន។ ៦​ក្រុម​ដែល​ត្រូវ​ចូល​ខ្លួន​មក​បំពេញ​ចន្លោះ​ខាង​ក្រោម​នឹង​ត្រូវ​រក​ឃើញ​នៅ​យប់​នេះ​ហើយ។

ពេល​វេលា​​ការ​ប្រកួត​ UCL ចាប់​ផ្ដើម

យុទ្ធនាការ​ប្រកួត Champions League ២០២០-២១ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​នឹង​ចាប់​ផ្ដើម​លេង​​នៅ​ថ្ងៃ​ទី​២០-២១ ខែ តុលា​ខាង​មុខ។ ​

អត្ថបទ៖ ហេង សុធារិទ្ធិ

មតិយោបល់