- 2020-08-26 09:14:53
- បាល់ទាត់
ប្រជុំសម្រេច Barcelona ព្រមឱ្យ Messi ចេញហើយ តែសុំលក្ខខណ្ឌមួយនេះ
- 2020-08-26 09:14:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រជុំសម្រេច Barcelona ព្រមឱ្យ Messi ចេញហើយ តែសុំលក្ខខណ្ឌមួយនេះ
ចន្លោះមិនឃើញ
ក្រុម FC Barcelona បានសម្រេចចិត្តយល់ព្រមឱ្យខ្សែប្រយុទ្ធ Lionel Messi ចាកចេញនៅរដូវក្ដៅនេះហើយ ប៉ុន្តែការយល់ព្រមនោះក៏អមជាមួយលក្ខខណ្ឌមួយផងដែរ។
លក្ខខណ្ឌដែលព្រមឱ្យចាកចេញនោះ គឺក្លឹបដែលយក Messi បាន ត្រូវបង់ប្រាក់២០០លានផោនមកឱ្យក្រុម Barcelona សិន ទើបសម្រេចការផ្ទេរបាន។ ដោយបច្ចុប្បន្ននេះមានក្លឹប៣ដែលត្រូវបានគេមើលឃើញថាទំនងជាងគេគឺ Man City , PSG និង Inter Milan ។ ក្លឹបទាំង៣នេះ មានដំណឹងថាចង់បានកីឡាករអាហ្សង់ទីនជាយូរមកហើយ។
យ៉ាងណាមិញ បើតាមកិច្ចសន្យាកន្លងមករបស់ Messi វិញ ឱ្យតែកីឡាកររូបនេះមិនសប្បាយចិត្ត ហើយស្នើសុំក្លឹបចេញ នោះរូបគេអាចចាកចេញបានភ្លាម បើទោះជានៅសល់កុងត្រាក៏ដោយ។ ការទាមទាររបស់ Barcelona តម្លៃខ្ពស់បំផុតនេះ គឺពួកគេយល់ថាពួកគេមានសិទ្ធិគ្រប់គ្រាន់ក្នុងការទទួលបានប្រាក់ ជាមួយកុងត្រាដែលនៅសល់១ឆ្នាំនេះ។ ត្បិតអីកន្លងមក កុងត្រាសល់១ឆ្នាំនេះ មានតម្លៃដល់ទៅ៧០០លានអឺរ៉ូឯណោះ មិនមែនត្រឹម២០០លានផោនឡើយ៕