- 2020-08-13 01:51:56
- បាល់ទាត់
មិនគួរឲ្យជឿ៣នាទីស៊ី២គ្រាប់ចុងម៉ោង ធ្វើឲ្យ PSG បានឡើង Semi-Final
- 2020-08-13 01:51:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនគួរឲ្យជឿ៣នាទីស៊ី២គ្រាប់ចុងម៉ោង ធ្វើឲ្យ PSG បានឡើង Semi-Final
ចន្លោះមិនឃើញ
ក្លឹប Paris St-Germain រកបាន២គ្រាប់ចុងម៉ោងវាយបកយកឈ្នះ Atalanta បានឡើងទៅកាន់វគ្គ៤ក្រុមចុងក្រោយ Champions League ជាលើកដំបូងក្នុងរយៈពេល២៥ឆ្នាំ។
Atalanta ជាអ្នករកគ្រាប់បានមុននៅនាទី២៧ ជាការទាត់ចូលរបស់កីឡាករ Mario Pasalic។ PSG ស្ទើរតែអស់សង្ឃឹមទៅហើយ ប៉ុន្តែនាទី៩០ ខ្សែការពារ Marquinho រកបានមួយគ្រាប់សងវិញ។ ហើយនៅ៣នាទីបន្ទាប់ខ្សែប្រយុទ្ធ Eric Maxim Choupo-Moting បានបន្ថែមមួយគ្រាប់ទៀត ជួយឲ្យ PSG ឈ្នះតែម្ដង។
តាមរយៈជ័យជម្នះនេះ PSG នឹងឡើងទៅជួប RB Leipzig ឬ Atletico Madrid ក្នុងវគ្គ៤ក្រុមចុងក្រោយ ដែលត្រូវលេងនៅថ្ងៃអង្គារសប្ដាហ៍ក្រោយ៕