- 2020-07-10 13:19:05
- បាល់ទាត់
Bruno ឈ្នះពានពី PL មួយទៀតហើយក្នុងថ្ងៃនេះ
- 2020-07-10 13:19:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Bruno ឈ្នះពានពី PL មួយទៀតហើយក្នុងថ្ងៃនេះ
ចន្លោះមិនឃើញ
ខ្សែបម្រើក្លឹប Manchester United កីឡាករ Bruno Fernandesបានឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែមិថុនា ពី Prermier League នៅក្នុងថ្ងៃនេះ។
គ្រាប់បាល់មួយនេះកើតចេញ ពីការប្រកួត Man Utd ប៉ះនឹង Brighton ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០កន្លងទៅនេះ។
ការឈ្នះពានខាងលើនេះ ជាពានទី២ហើយ បន្ថែមលើពានកីឡាករឆ្នើមប្រចាំខែ សម្រាប់ Bruno នៅក្នុងខែនេះ។
ខ្សែបម្រើខាងលើក៏បានក្លាយជាកីឡាករដំបូងហើយក្នុង PL ដែលបានឈ្នះពានគ្រាប់បាល់ឆ្នើមប្រចាំខែ និងពានកីឡាករឆ្នើមប្រចាំខែ ផ្ទួនៗក្នុងថ្ងៃតែមួយនេះបែបនេះ។
គួរបញ្ជាក់ផងដែរថា នេះជាពានទី៣ហើយ សម្រាប់ Bruno ចាប់តាំងពីកីឡាករបានលេងក្នុង Premier League កាលពីខែមករា ឆ្នាំ២០២០កន្លងមក៕
ខាងក្រោមនេះជាគ្រាប់បាល់ដ៏ឆ្នើមរបស់ Bruno៖
href="https://twitter.com/hashtag/PLAwards?src=hash&ref_src=twsrc%5Etfw">#PLAwards pic.twitter.com/PgzeikfsFc— Premier League (@premierleague) July 10, 2020