• 2020-06-24 07:02:11
  • បាល់ទាត់

សំ វណ្ណនិត ប្ដេជ្ញា​យក​ជម្រើស​១១​នាក់​ដំបូង​ឱ្យ​បាន មុន​​ឆ្ពោះ​ទៅ​ជម្រើស​ជាតិ

  • 2020-06-24 07:02:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លង​មក​ខ្សែ​ការពារ​មាឌ​ល្អិតចិត្តខ្លាំង សំ វណ្ណនិត បាន​ទម្លាយ​ថា​រាងកាយ​ជា​កត្តា​មួយ​ធ្វើ​ឱ្យ​​គេ ​ពិបាក​​ប្រឡូក​ក្នុង​វិស័យ​បាល់ទាត់ ប៉ុន្តែ​​កីឡាករ​មក​ពី​កោះកុង​​ ប្ដេជ្ញា​នឹង​ប្រឹងប្រែង​ឱ្យ​ខ្លាំង​ទ្វេ​ដង ដើម្បី​ប្រជែង​យក​​ជម្រើស​១១​នាក់ដំបូង របស់​លោក ប្រាក់ សុវណ្ណារ៉ា គ្រូបង្គោល​ក្លឹប​នគរបាល​ជាតិ។

រូបភាពក្លឹបបាល់ទាត់នគរបាលជាតិ

ក្រៅ​ពី​ជម្រើស​១១​នាក់​ដំបូង​នៅ​ក្លឹប​អាជីព​ហើយ​នោះ អតីត​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ​ក្លឹប​បឹងកេត ក៏​បាន​ដាក់​គោលដៅ​ចង់​ជាប់​ជម្រើស​ជាតិ​ដែរ ព្រោះ​​ជា​ក្ដី​ស្រម៉ៃ​របស់​គេ​តាំង​ពី​ក្មេង។

វណ្ណនិត រៀបរាប់ថា ៖«ជាប់​ជម្រើស​ជាតិ ជា​ក្ដី​ស្រមៃ​របស់​ខ្ញុំ។ ខ្ញុំ​ស្រលាញ់​តាំង​ពី​តូច​មក ហើយ​ដំបូង​ខ្ញុំ​ចង់​​ចូល​ជា​កីឡាករ​​អាជីព​មួយ​រូប និង​ខិតខំ​ហ្វឹកហាត់​ឱ្យ​ជាប់​ជម្រើស​១១​នាក់​ដំបូង។ ខ្ញុំ​នឹង​ខំ​ហ្វឹកហាត់ ដើម្បី​ឱ្យ​បាន​លេង​នៅ​ក្លឹប និង​ឱ្យ​​គ្រូ​ជម្រើស​ជាតិ​ឃើញ»។

ចំពោះ​ជម្រើស​ជាតិ កីឡាករ​​វ័យ​២៣​ឆ្នាំ ចង់​ជាប់​ឈុត​តូច​សិន ដើម្បីក្រេបជញ្ជក់នូវ​បទពិសោធន៍ថ្មីៗ ព្រោះ​ដំណាក់​កាល​នេះ ​​មិន​មែនជា​ដំណាក់​កាល​ងាយស្រួល​ដូច​ការ​គិត​ឡើយ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា អតីត​​យុវជន​អាយុ​ក្រោយ១៦​ឆ្នាំ ​ប្រចាំ​ខេត្ត​កោះកុង បាន​បញ្ជាក់​គេ​នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​លទ្ធភាព តាម​ដែល​អាច​ធ្វើ​បាន៕

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់