- 2020-05-25 08:02:25
- ប្រដាល់
ប៊ុន សុធា ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ របស់សង្វៀន PNN ទម្ងន់៥៧គីឡូក្រាម
- 2020-05-25 08:02:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប៊ុន សុធា ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ របស់សង្វៀន PNN ទម្ងន់៥៧គីឡូក្រាម
ចន្លោះមិនឃើញ
ជើងខ្លាំងមកពីសមាគមប្រដាល់ក្រសួងការពារជាតិ ប៊ុន សុធា ក្លាយជាម្ចាស់ខ្សែក្រវាត់ប្រាក់ទី៣ នៃកម្មវិធីប្រដាល់របស់សង្វៀន PNN លើប្រភេទទម្ងន់ ៥៧គីឡូក្រាម ក្រោយឈ្នះ ឃួន ឡាំងកូស៊ីន ទឹកទី២ ម្សិលមិញ។
កីឡាករ ប៊ុន សុធា ចំណាយពេលត្រឹម២ទឹកប៉ុណ្ណោះក្នុងការផ្ដួលដៃគូឲ្យសន្លប់ដើម្បីគ្រង់ខ្សែក្រវាត់ប្រាក់លើប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះ ហើយបន្តដំណើរឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រខ្សែក្រវាត់មាសមួយទៀត។
កូនសិស្សលោក ធន់ សុភា ខាងលើនេះចាំផ្ដើមបញ្ចេញកែងមុតស្រួចរបស់ខ្លួនតាំងតែពីទឹកទី១មកម្ល៉េះ ហើយក៏បានសម្រេចនៅក្នុងទឹក២ ធ្វើឲ្យ ឡាំងកូស៊ីន បែកឈាមពេញមុខ និងមិនអាចបន្តការប្រកួតទៀតបាន។
រំលឹកដែរថា កម្មវិធីប្រដាល់ ISI របស់សង្វៀន PNN លើប្រភេទទម្ងន់ ៥៧គីឡូក្រាមនេះ បានរកឃើញម្ចាស់ខ្សែក្រវាត់៣រូបហើយរួមមាន អេលីត ចំរើន អេ ណារ័ត្ន និង ប៊ុន សុធា និងកំពុងរង់ចាំ១រូបទៀតរវាង លាភ រដ្ឋា ប៉ះ វ៉ាន់ វឿន។ នៅពេលរកឃើញម្ចាស់ខ្សែក្រវាត់ប្រាក់ទាំង៤នាក់ហើយនោះ ពួកគេនឹងត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រឆ្ពោះទៅដណ្ដើមខ្សែក្រវាត់មាសបន្តទៀត៕