- 2020-05-13 02:38:41
- បាល់ទាត់
Sancho គួរលេងឱ្យ Dortmund ១ឆ្នាំទៀតកុំទាន់ទៅ Man Utd
- 2020-05-13 02:38:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sancho គួរលេងឱ្យ Dortmund ១ឆ្នាំទៀតកុំទាន់ទៅ Man Utd
ចន្លោះមិនឃើញ
អតីតកីឡាករបាល់ទាត់ Dimitar Berbatov បានបង្ហាញការយល់ឃើញថា Jadon Sancho គួរតែនៅលេងឱ្យ Borussia Dortmund មួយឆ្នាំទៀត ព្រោះឥឡូវមិនមែនជាពេលត្រឹមត្រូវសម្រាប់គេទៅកាន់ទឹកដី Old Traford ឡើយ។
អតីតខ្សែប្រយុទ្ធក្រុមបិសាចក្រហមបានឱ្យដឹង ក្រុម Man Utd មានខ្សែប្រយុទ្ធល្អៗជាច្រើនដូចជា Anthony Martial, Marcus Rashford និង Daniel James ជាដើម។ វាពិតជាល្អសម្រាប់ Sancho ក្នុងការប្រកួតប្រជែង ប៉ុន្តែការផ្លាស់ប្ដូរក្នុងពិភពបាល់ទាត់ គឺពេញនិយមណាស់ នាសម័យពេលបច្ចុប្បន្ន ហើយគេក៏មិនអាចធានាបានថា កីឡាករណាម្នាក់នឹងលេងដែរឱ្យប្រាកដដែរ។
Berbatov បញ្ជាក់បែបនេះ ៖«សម្រាប់ខ្ញុំគាត់នឹងជ្រើសក្លឹបដែលគាត់ស្គាល់ ហើយគាត់នឹងបានលេង។ មិនមែនទៅហើយ មិនបានលេងអ្វីសោះ ព្រោះវានឹងនឹងបញ្ឈប់ការអភិវឌ្ឍរបស់គាត់។ ហេតុនេះហើយ ខ្ញុំគិតថាវាអាចល្អសម្រាប់គាត់ នៅជាមួយ Dortmund មួយឆ្នាំទៀត»។
អតីតជម្រើសជាតិប៊ុលហ្គារី បានប្រាប់សារព័ត៌មាន Betfair ថា Sancho បានផ្លាស់ទៅអាល្លឺម៉ង់ទាំងវ័យក្មេង ហើយទីនោះហាក់ផ្ដល់ឱ្យគេនូវការអភិវឌ្ឍដ៏អស្ចារ្យ។
កីឡាករអង់គ្លេស Sancho នៅសល់កុងត្រា២ឆ្នាំទៀតជាមួយ Westfalenstadion ប៉ុន្តែរូបគេត្រូវបានភ្ជាប់ថា ក្លឹបបាល់ទាត់អង់គ្លេស Man Utd ចង់នាំរូបគេទៅ Old Traford នារដូវក្ដៅខាងមុខ។ គួរបញ្ជក់ថា ខ្សែប្រយុទ្ធវ័យ២០ឆ្នាំ រកបាន ១៧គ្រាប់ បញ្ជូនបាល់ ១៩ដងគ្រប់ការប្រកួតទាំងអស់ឱ្យក្រុម Borussia Dortmund លីគកំពូលអាល្លឺម៉ង់៕