- 2019-09-26 23:54:54
- បាល់ទាត់
Gerrard ប្រាប់អារម្មណ៍ពិតក្រោយ Klopp ថារូបលោកអាចដឹកនាំ Liverpool បន្ត
- 2019-09-26 23:54:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gerrard ប្រាប់អារម្មណ៍ពិតក្រោយ Klopp ថារូបលោកអាចដឹកនាំ Liverpool បន្ត
ចន្លោះមិនឃើញ
Steven Gerrard ប្រាប់ថាខ្លួន មានអារម្មណ៍ភ្ញាក់ផ្អើល និងពោរពេញដោយកិត្តិយស បន្ទាប់ពី Jurgen Klopp អះអាងថារូបលោកសក្ដិសមជាអ្នកបន្ទាប់ដឹកនាំនៅ Liverpool។
ការនិយាយរបស់អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់ធ្វើឡើងបន្ទាប់ពី Gerrard ធ្លាប់ជាខ្សែបម្រើឆ្នើម Liverpool ធ្លាប់ជួយក្រុមលើកពាន FA Cup, Champions League និង Europa League កាលនៅជាកីឡាករ ហើយបុរសវ័យ៣៩ឆ្នាំរូបនេះគឺធ្លាប់ជាគ្រូបង្វឹកឈុត U19 មុនផ្ទេរទៅដឹកនាំនៅ Rangers ផងដែរ។
“ខ្ញុំភ្ញាក់ផ្អើល និងមានកិត្តិយសនៅពេលតែមួយ។ ប៉ុន្តែបើអ្នកស្ដាប់សម្ដីរបស់ Klopp ដោយប្រុងប្រយ័ត្នត្រង់ឃ្លាថា 'បើសិនលោកត្រូវបណ្ដេញចេញនៅថ្ងៃស្អែក ខ្ញុំនឹងទៅធ្វើអ្នកចាត់ការ Liverpool បន្ទាប់' ឃើញថាវាមិនមែនជារឿងដែលអាចកើតឡើងបានទេ"។
“Klopp មិនអាចត្រូវបណ្ដេញចេញនៅថ្ងៃស្អែកបានឡើយ។ ខ្ញុំខ្លួនឯងក៏មិនចង់ឃើញលោកត្រូវក្លឹបបណ្ដេញចេញដែរ ព្រោះ Klopp កំពុងដឹកនាំក្លឹបពោរពេញដោយភាពជោគជ័យ"។ Gerrard និយាយដូច្នេះ៕