• 2018-10-25 08:47:59
  • វិភាគ

៥​រឿង​ដែល​អ្នកអាច​មិន​ដឹង​ពី Champions League យប់​មិញ​

  • 2018-10-25 08:47:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

UEFA Champions League សប្ដាហ៍​ទី​៣​វគ្គ​សន្សំ​ពិន្ទុ​តាម​ពូល​បាន​បញ្ចប់​ត្រឹម​យប់​មិញ​ ក្នុង​នោះ​ Tottenham, Liverpool, Barcelona, Atletico, Inter និង​ Dortmund បាន​ទទួល​លទ្ធផល​សម​តាម​បំណង​ និង​ខ្លះ​ទៀត​រង​ការ​ខកចិត្ត​រៀង​ៗ​ខ្លួន។​ ខាង​ក្រោម​គឺ​ជា​រឿងរ៉ាវ​​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ចំនួន​ដែល​អ្នកអាច​មិន​បាន​ដឹង៖

១. Kane បន្ត​ស៊ុត​ចូល​ក្រៅ​ដី​ពាន​ទ្វីប​អឺរ៉ុប

Harry Kane រក​បាន​៧​គ្រាប់​ពី​ការ​ប្រកួត​ក្រៅ​ដី​៧​លើក​របស់​ខ្លួន​នៅ​ Champions league។ ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​អង់គ្លេស​តែត​បញ្ចូល​ទី​ PSV Eindhoven ពី​ការ​លើក​បាល់​របស់​ Christian Eriken។ យ៉ាង​ណា​ការ​ប្រកួត​យប់​មិញ​បញ្ចប់​ក្នុង​លទ្ធផល​ ២-២​ ប៉ុណ្ណោះ។​

២. Henryដឹកនាំ​ Monaco លេង​ពាន​អឺរ៉ុប​លើក​ដំបូង​​

Monaco ធ្វើ​បាន​លទ្ធផល​ស្មើ​គ្នា​ ១-១ ជាមួយ​ Bruges ក្រោម​ការ​ដឹកនាំ​នៅ​ Champoins League លើក​ទីមួយរបស់​វីរបុរស​ Thierry Henry។ នេះ​គឺ​ជា​១​ពិន្ទុ​លើក​ដំបូង​របស់​អ្នក​ចាត់​ការ​សញ្ជាតិ​បារាំង​ក្រោយ​ដឹកនាំ​បាន​២​ប្រកួត​ចាញ់​១​ និង​ស្មើ​១។​ Monaco រក​គ្រាប់​ដោយ​ Moussa Sylla ហើយ​ Bruges រក​គ្រាប់​បាន​ដោយ​ Wesley Moraes។

៣. Casillas សង្គ្រោះ​បាល់​ប៉េណាល់​ទី

Iker Casillas បាន​សង្គ្រោះ​បាល់​ប៉េណាល់ទី​១​គ្រាប់​កាល​ពី​យប់​មិញ​ជា​បាល់​ទី​៤​ហើយ​របស់​គេ​នៅ​ Champions league។ អ្នក​ចាំ​ទី​ឆ្នើម​សញ្ជាតិ​អេស្ប៉ាញ​សង្គ្រោះ​បាល់​១៩​លើក​ក្នុង​អាជីព​មិន​រាប់​វគ្គ​ទាត់​ប៉េណាល់ទី​កាត់​សេចក្ដី ក្នុង​នោះ​១៥​លើក​ជាមួយ​ Real Madrid, ២​លើក​ជាមួយ​អេស្ប៉ាញ​ និង​២​លើក​ជាមួយ​ Porto។

៤. Hakimi បញ្ជូន​បាល់​ Hat Trick

Achraf Hakimi កីឡាករ​ខ្ចី​ជើង​ពី​ Real Madrid បង្ហាញ​ទម្រង់​លេង​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក្នុង​នាម​ជា​ខ្សែ​ការពារ​ឆ្វេង។​ កីឡាករ​សញ្ជាតិ​ម៉ារ៉ុក​បាន​បញ្ជូន​បាល់​ឲ្យ​មិត្ត​រួម​ក្រុម​ Dortmund ស៊ុត​បញ្ចូល​ទី​៣​គ្រាប់​ក្នុង​ជ័យ​ជម្នះ​ ៤-០ លើ​ជើង​ខ្លាំង​ Atletico Madrid។​

៥. យុវជន​អង់គ្លេស​ស៊ុត​ចូល​ឲ្យ​ Dortmund

Jadon Sancho បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី​៣​ឲ្យ​ Dortmund យក​ឈ្នះ​ Atletico Madrid ៤-០ កាល​ពី​យប់​មិញ។​ កីឡាករ​វ័យ​១៨​ឆ្នាំ​ក្លាយ​ជា​ជនជាតិ​អង់គ្លេស​ទី​១​ដែល​លេង​ឲ្យ​ក្លឹប​បរទេស​ហើយ​អាច​ស៊ុត​ចូល​នៅ​ Champions League​ គិត​ចាប់​ពី​ឆ្នាំ​២០០៥​មក​ បន្ទាប់​ពី​វីរបុរស​ David Beckham ធ្លាប់​ស៊ុត​ឲ្យ​​ Real Madrid ទល់​នឹង​ក្លឹប​ Rosenborg របស់​ន័រវែស​​៕ ​

ប្រភព៖ Twitter ប្រែ​សម្រួល៖ វីរ័ត្ន

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី