• 2018-08-21 04:22:46
  • កីឡា​ផ្សេង​ៗ

ស៊ន សៀវម៉ី ធ្លាក់​ក្រោម​ថ្វី​ជើងកីឡា​ការិនី​វ័យ​ក្មេង​អ៊ូប៉េគីស្ថាន​

  • 2018-08-21 04:22:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡា​ការិនី​កម្ពុជា​​ ស៊ន សៀវម៉ី​ មិន​អាច​រក​ឱកាស​ឡើង​ទៅ​ការពារ​មេដាយ​មាស​របស់​ខ្លួន​កាល​ពី​ឆ្នាំ​២០១៤​ឡើយ បន្ទាប់​ពី​ចាញ់​កីឡា​ការិនី​វ័យ​ក្មេងអ៊ូប៉េគីស្ថាន​ដោយ​ពិន្ទុ ៥-៣ ក្នុង​វគ្គ​៨​នាក់​ចុង​ក្រោយនៃ​កីឡា​ទ្វីប​អាស៊ី​២០១៨​នេះ។

ស៊ន សៀវម៉ី (ខៀវ) រូប​កាល​ប្រកួត​ស៊ីហ្គេម

ការ​ប្រកួត​វគ្គ​៨​នាក់​ចុង​ក្រោយ​នេះ វីរនារី​កម្ពុជា ស៊ន សៀវម៉ី ត្រូវ​បាន​គេ​​​កីឡា​ការិនី​អ៊ូប៉េគីស្ថាន​ Osipova Svetlana នាំ​មុខ​ដោយ​ពិន្ទុ ៣-០ ក្នុង​ទឹក​ទី​១ ប៉ុន្តែ​ចូល​ទឹក​ទី​២​បាន​វ៉ៃ​នាំ​មុខ​ ៤-០ វិញ។ យ៉ាង​ណា ការ​​​ប្រកួត​ក្នុង​​ទឹក​ទី​៣ កីឡាការិនី Svetlana បាន​វ៉ៃ​យក​ពិន្ទុ​បាន ៣-០។ ចប់​ការ​ប្រកួត​​កីឡា​ការិនី​កម្ពុជា​ចាញ់​កីឡា​ការិនី​អ៊ូប៉េគីស្ថាន ៥-៣.

កីឡា​ការិនីអ៊ូប៉េគីស្ថាន​​ឡើង​ទៅ​​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដោយ​មាន​មេដាយ​សំរឹទ្ធ​ក្នុង​ដៃ​ជា​ការ​ស្រេច។ កីឡា​ការិនី​វ័យ​ក្មេង​របស់​អ៊ូប៉េគីស្ថាន​នេះ​អាយុ​ទើប​​១៨​ឆ្នាំ និង​បទ​ពិសោធ​លើ​ឆាក​អន្តរជាតិ​ក៏​មិន​ច្រើន​ដែរ៕

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី