• 2018-06-25 05:00:36
  • កីឡា​ផ្សេង​ៗ

៨​ប្រទេស​​​ត្រូវ​អួត​សាច់​ដុំ​គ្នា​​ដណ្តើម​​​មេដាយ​មាស​២០​គ្រឿង​នៅ​កម្ពុជា​​

  • 2018-06-25 05:00:36
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​កីឡាករ កីឡា​ការិនី​​ពី​​ប្រទេស​៨​នៅ​អាស៊ាន​រាប់​បញ្ចូល​ទាំង​កម្ពុជា​ជា​ម្ចាស់​ផ្ទះ​ត្រូវ​បង្អួត​សាច់​ដុំ​ដាក់​គ្នា​ដើម្បី​ប្រជែង​រក​មេដាយ​មាស​ ប្រាក់​ និង​សំរឹទ្ធ​ក្នុង​ព្រឹត្តិការណ៍​​ប្រកួត​​ជើង​ឯក​​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍​​លើក​ទី​១៥​​ពី​ថ្ងៃ​ទី​២៥​ ដល់​ថ្ងៃ​ទី​៣០​ ខែ​មិថុនា​​ ឆ្នាំ​២០១៨។

រូបភាព​ប្រកួត​កន្លង​មក

សហព័ន្ធ​​កាយ​វប្បកម្ម​កម្ពុជា​បាន​ឲ្យ​ដឹង​ថា ​​ការ​ប្រកួត​​ជើង​ឯក​​កីឡា​កាយ​វប្បកម្ម​អាស៊ី​អាគ្នេយ៍​​លើក​ទី​១៥​​មាន​៨​ប្រទេស​រាប់​បញ្ចូល​ទាំង​ម្ចាស់​ផ្ទះ​កម្ពុជា។ ៧​​ប្រទេស​ផ្សេង​ទៀត​មាន​ថៃ​ វៀតណាម​ ឡាវ សិង្ហបុរី ម៉ាឡេស៊ី​ ឥណ្ឌូណេស៊ី​ និង​មីយ៉ាន់ម៉ា​ដែល​សរុប​​គ្រូ​បង្វឹក​ អ្នក​ដឹក​នាំ​ កីឡាករ​ និង​កីឡា​ការិនី​ចំនួន​២៥០​នាក់។ គ្រប់​គណៈប្រតិភូ​ពី​ប្រទេស​​ទាំង​៧​​នឹង​ធ្វើ​ដំណើរ​មក​ដល់​ប្រទេស​កម្ពុជា​នា​ថ្ងៃ​ទី​២៦​ ខែ​មិថុនា​ នេះ​ដើម្បី​រៀប​ចំ​ប្រភេទ​ទម្ងន់​​ឲ្យ​រួច​រាល់​មុន​ពេល​ចាប់​​ផ្តើម​ប្រកួត​ថ្ងៃ​ទី​២៧​ ខែ​មិថុនា​ខាង​មុខ​នេះ។

ការ​ប្រកួត​​នេះ​២០​វិញ្ញាសា​​ស្មើ​នឹង​២០​មេដាយ​មាស​រាប់​បញ្ចូល​​បុរស​ និង​នារី។ សម្រាប់​កម្ពុជា​​​បាន​ដាក់​​១៧​​វិញ្ញាសា​ទាំង​បុរស និង​នារី​ដើម្បី​ចូល​រួម​ប្រកួត​ប្រជែង​ដណ្តើម​យក​មេដាយ។ ការ​ប្រកួត​នេះ​នឹង​រៀប​ចំ​ធ្វើ​នៅ​សណ្ឋាគារ​សុខា​ល័យ​​ខេត្ត​សៀមរាប​។

រូបភាព​ប្រកួត​កន្លង​មក

វិញ្ញាសា​ទាំង​២០​ដូច​ខាង​ក្រោម

ប្រភេទ​ S.E Asian Men’s Bodybuilding Championships​ មាន​៩​វិញ្ញាសា​

១- វិញ្ញាសា​ 55kg ចុះ​ក្រោម​ – Light Fly Weight

២- វិញ្ញាសា​ទម្ងន់៖ 60kg - Fly Weight

៣- វិញ្ញាសា​ទម្ងន់៖ 65kg - Bantam Weight

៤- ប្រភេទ​ទម្ងន់​ 70kg - Light Weight

៥- វិញ្ញាសា​ទម្ងន់​ 75kg - Welter Weight

៦- វិញ្ញាសា​​ទម្ងន់​ 80kg - Light Middle Weight

៧- វិញ្ញាសា​ទម្ងន់​លើ​ 80kg​ ឡើង​

៨- វិញ្ញាសា​យុវជន​ក្រោម​អាយុ​២១​ឆ្នាំ​

៩- វិញ្ញាសា​សម្រាប់​អាយុ​​៤០​ឆ្នាំ​ឡើង​

ប្រភេទ​ S.E Asian Men’s Athletic Physique Championships ​មាន​៤​វិញ្ញាសា​

១០- វិញ្ញាសា​កម្ពស់​ 165cm + 2kg

១១- វិញ្ញាសា​កម្ពស់​​170cm + 4kg

១២- វិញ្ញាសា​កម្ពស់​ 175cm + 6kg

១៣- វិញ្ញាសា​កម្ពស់​ចាប់​ពី​175cm​ ឡើង​ + 8kg

ប្រភេទ​ S.E Asian Men’s Sports Physique Championships មាន​៤​វិញ្ញាសា​

១៤- វិញ្ញាសា​ 165cm – 100 = Body Weight

១៥- វិញ្ញាសា​ 170cm – 100 = Body Weight

១៦- វិញ្ញាសា​ 175 cm – 100 = Body Weight

១៧- វិញ្ញាសា​កម្ពស់​ចាប់​ពី​ 175cm ឡើង​ – 100 = Body Weight

១៨- ប្រភេទ​ S.E Asian Women’s Model Physique Championships (បើក​សេរី)

១៩- ប្រភេទ​នារី​ S.E Asian Women’s Athletic Physique Championships (បើក​សេរី)

២០​- ប្រភេទ​បុរស​២​នាក់​-នារី​២​នាក់​ S.E Asian Mixed Pairs Championships (បើក​សេរី)

អត្ថបទ៖ ជាន ចាន់រ៉ា

មតិយោបល់