• 2018-05-06 01:42:00
  • កីឡា​ផ្សេង​ៗ

បណ្ឌិត​សភា​តេក្វាន់ដូ​កម្ពុជា​ នឹង​ជួយ​អ្វី​ខ្លះ​ដល់​តេក្វាន់ដូ​ WTF​ បន្ទាប់​ពី​បើក​ជា​ផ្លូវ​ការ?

  • 2018-05-06 01:42:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បន្ទាប់​ពី​ប្រកាស​បើក​ជា​ផ្លូវការ​ស្ថាប័ន​កីឡា​ បណ្ឌិត​សភា​តេក្វាន់ដូ​កម្ពុជា​ នា​ព្រឹកមិញ​នេះ​រួម​មក​ ថ្នាក់​ដឹកនាំ​សំខាន់​ៗ​ បង្ហាញ​ពី​ចក្ខុវិស័យ​ចំនួន​៤​ នឹង​ត្រូវ​អនុវត្ត​ជា​បន្តបន្ទាប់​ដើម្បី​ពង្រឹង​សមត្ថភាព​ និង​ការ​អភិវឌ្ឍន៍​ចំណុច​ផ្សេង​ឲ្យ​តាម​កម្រិត​អន្តរជាតិ។​

ឯកឧត្ដម​ ហង់​ ជូនណារ៉ុន​ ប្រធាន​សហព័ន្ធ​តេក្វាន់ដូ WTF

លោក​ ជ្រឹង​ សុធា​ អនុប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WTF​ បាន​ឲ្យ​ដឹង​ថា​ តាម​ពិត​ទៅ​ បណ្ឌិត​សភា​តេក្វាន់ដូ​កម្ពុជា​ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​រួម​មក​ហើយ​ ក្នុង​ការ​ជួយ​ជ្រោមជ្រែង។​ ការ​បង្កើត​ឲ្យ​មាន​វគ្គ​បណ្ដុះបណ្ដាល​គ្រូ​ជាតិ​ គ្រូ​អន្តរជាតិ​ មាន​ការ​ប្រកួត​ជាតិ​ អន្តរជាតិ​ និង​ការ​ផ្លាស់ប្ដូរ​បទ​ពិសោធ​របស់​សិស្ស​គុន​រវាង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​អន្តរជាតិ។​

លោក​ ជ្រឹង​ សុធា​ អនុប្រធាន​សហព័ន្ធ​
ពិធី​បើក​ព្រឹកមិញ​

អនុប្រធាន​ខាង​លើ​បន្ត​ថា​ បណ្ឌិត​សភា​តេក្វាន់ដូ​កម្ពុជា​ មាន​ចក្ខុវិស័យ​ចំនួន​៤​បន្ថែម​ទៀត៖​

ទី១​ លើក​កម្ពស់​វិស័យ​តេក្វាន់ដូ​ WTF​ ឲ្យ​មាន​ស្តង់ដារ​ខ្ពស់​ជាង​នេះ​នៅ​ក្នុង​តំបន់​ និង​ពិភពលោក​

ទី២​ លើក​កម្ពស់​សមត្ថភាព​សិស្ស​ គ្រូ​បង្វឹក​ និង​ថ្នាក់​ដឹកនាំ​ឲ្យ​មាន​សមត្ថភាព​ទទួល​ស្គាល់​កម្រិត​ស្តង់ដារ​អន្តរជាតិ​

ទី៣​ ចូលរួម​ចែក​រំលែក​ និង​គាំទ្រ​ចក្ខុវិស័យ​ក្ដី​សង្ឃឹម​តេក្វាន់ដូ​នា​ឆ្នាំ​២០២៣​ ពេល​កម្ពុជា​ធ្វើ​ម្ចាស់​ផ្ទះ។​

ទី៤​ បង្កើត​មូលនិធិ​ដើម្បី​គាំទ្រ​កីឡាករ​ កីឡា​ការិនី​ ក៏​ដូ​ជា​វិស័យ​កីឡា​តេក្វាន់ដូ​កម្ពុជា​ផង​ដែរ។​

ពិធី​បើក​ព្រឹកមិញ​

សម្រាប់​ពិធី​ប្រកាស​បើក​ជា​ផ្លូវ​ការ​ស្ថាប័ន​កីឡា ​បណ្ឌិត​សភា​កីឡា​តេក្វាន់ដូ​កម្ពុជា​ នេះ​ធ្វើ​ឡើង​នា​ព្រឹក​ថ្ងៃសៅរ៍​ ទី៥​ ខែ​ឧសភា​ ឆ្នាំ​ ២០១៨​ នៅ​ឯ​ពហុ​កីឡដ្ឋាន​ជាតិ​ ក្រោម​អធិបតីភាព​ប្រធាន​សហព័ន្ធ​តេក្វាន់ដូ​ WTF​ ហង់​ ជូនណារ៉ុន​ និង​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ជា​ច្រើន​នាក់​ទៀត។​ ក្រៅ​ពី​នោះ​ក៏​មាន​ការ​ប្រគល់​សំលៀកបំពាក់​សម្រាប់​ប្រើប្រាស់​នៅ​ពេល​សម្ដែង​ក្នុង​កីឡា​ជាតិ​លើក​ទី២​ ពី​សំណាក់​អង្គការ​ Heart to Heart ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី