• 2018-02-07 13:51:00
  • វិភាគ

ថ្ងៃ​នេះ Mbappe ចេញ​មុខ និយាយ​ពី​ទម្រង់​លេង​ពេល​បច្ចុប្បន្ន​របស់ Cristiano Ronaldo

  • 2018-02-07 13:51:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ជំនួប Champions League រវាង Real Madrid និង PSG កាន់​តែ​កៀក​ជិត​ចូល​មក​ដល់ ខ្សែ​ប្រយុទ្ធ​វ័យ​ក្មេង Kylian Mbappe ក្នុង​ថ្ងៃ​នេះ បាន​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​ផ្ទាល់​ខ្លួន ទាក់​ទង​នឹង​ទម្រង់​លេង​នា​ពេល​បច្ចុប្បន្ន​របស់​ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ។

ពេល​សួរ​ដោយ​អ្នក​កាសែត​ថា ខ្លួន​យល់​យ៉ាង​ណា​ទាក់​ទិន​នឹង​ទម្រង់​លេង​របស់ Ronaldo កីឡាករ​បារាំង​បាន​តប​វិញ​ថា៖ "ចំពោះ​ខ្ញុំ Ronaldo អត់​មាន​ធ្លាក់​ទម្រង់​លេង​ទេ។ បើ​សិន​ជា​គេ​លេង​ធ្លាក់​ជើង​មែន ​កីឡាករ​ផ្សេង​ៗ​ជា​ច្រើន​ទៀត​សុទ្ធ​តែ​កំពុង​ធ្លាក់​ជើង​ហើយ​អ៊ីចឹង"។

Mbappe បន្ត៖ "គេ​គឺ​ជា​កីឡាករ​ដ៏​ល្អ ប៉ុន្តែ​ខ្ញុំ​សង្ឃឹម​ថា គេ​នឹង​មិន​បង្ហាញ​ទម្រង់​លេង​កំពូល​របស់​គេ ពេល​លេង​ប៉ះ​ជាមួយ​យើង​ចុះ។ ពួក​យើង​នឹង​ខំ​យក​ចិត្ត​ទុក​ដាក់ ត្រៀម​ខ្លួន​សម្រាប់​ជំនួប​មួយ​នេះ ដោយ​រៀន​សូត្រ​ពី​ភាព​ខ្លាំង​របស់ Real Madrid ហើយ Ronaldo ជា​កម្លាំង​មួយ​ដ៏​សំខាន់​សម្រាប់​ក្លឹប​មួយ​ហ្នឹង"។

សូម​បញ្ជាក់​ផង​ដែរថា ខ្សែ​ប្រយុទ្ធ Cristiano Ronaldo ទើប​តែ​ស៊ុត​ចូល​ទី បាន ៨គ្រាប់​ប៉ុណ្ណោះ ក្នុង​លីគ​កំពូល​អេស្ប៉ាញ នា​រដូវ​កាល​នេះ។

Real Madrid នឹង​បើក​ទ្វារ​ស្វាគមន៍ PSG ក្នុង​ជំនួប​ជើង​ទី ១ Champions League នៅ​ថ្ងៃ​ទី ១៤ កុម្ភៈ ខាង​មុខ៕

ប្រភព៖ Metro អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី