• 2024-10-04 02:05:00
  • បាល់ទាត់

Ten Hag ពន្យល់​ហេតុផល​ប្ដូរ​ Rashford ក្រោយ​លេង​បាន​តែ​១​វគ្គ​​បើ​ទោះ​​ស៊ុត​ផង​​ Assist ផង

  • 2024-10-04 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​គឺ​ជា​រឿង​មួយ​ដ៏​ភ្ញាក់​ផ្អើល​ដែល​កីឡាករ​កំពុង​​តែ​ល្អ​ហើយ​ត្រូវ​បាន​គ្រូ​បង្វឹក​ប្ដូរ​ចេញ​ជាក់​ស្ដែង​​ដូច​កាល​ពី​យប់​ថ្ងៃ​ទី​៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្នុង​ការ​ប្រកួត​រវាង​ Porto និង Manchester United ដែល​ Marcus Rashford ត្រូវ​បាន​ប្ដូរ​ចេញ​​បន្ទាប់​ពី​លេង​បាន​តែ​៤៥​នាទី​​​ បើ​ទោះ​ជា​គេ​ស៊ុត​១​ និង​ Assist មួយ​ក្នុង​វគ្គ​ទី​១​នោះ​ក៏​ដោយ​។

​ទាក់​ទង​ការ​ប្ដូរ​ចេញ​នេះ​លោក Erik Ten Hag អ្នក​ចាត់​ការ​របស់​បិសាច​ក្រហម​បាន​និយាយ​ថា គ្មាន​​រឿង​អី​កើត​ឡើង​​​ចំពោះ Marcus Rashford ទេ​អ្វី​ៗ​ជា​ការ​រៀបចំ​របស់​លោក​។ ការ​ប្ដូរ​ Rashford ​ចេញ​ហើយ​ដាក់​ Alejandro Garnacho ព្រោះ​តែ​លោក​ត្រូវ​ការ​កីឡាករ​លេង​​ផ្លាស់​ប្ដូរ​គ្នា​​​។

លោក​បន្ថែម​ថា Alejandro Garnacho ជា​ខ្សែ​ប្រយុទ្ធ​ដ៏​គ្រោះ​ថ្នាក់​​ម្នាក់​របស់ Manchester United ​ដូច​គ្នា​ ដូច្នេះ​លោក​ត្រូវ​តែ​សម្រេច​ចិត្ត​ប្ដូរ​គេ​ចូល​​។ ​លោក​ចង់​ឲ្យ​កីឡាករ​មាន​អារម្មណ៍​ស្រស់ស្រាយ​សម្រាប់​កា​រប្រកួត​បន្ទាប់​នា​​ថ្ងៃ​អាទិត្យ​ មិន​ចង់​ឲ្យ​​កីឡាករ​គ្រប់​រូប​មាន​អារម្មណ៍​មិន​ល្អ​ព្រោះ​តែ​មិន​បាន​លេង​នោះ​ទេ​។ ​និយាយ​រួម​គ្រប់​យ៉ាង​វា​ស្ថិត​ក្នុង​ការ​រៀបចំ​ទុក​ដាក់​ទាំង​អស់​​​វា​មិន​ចម្លែក​​អី​ទេ​។

សូម​បញ្ជាក់​ថា ការ​ប្រកួត​រវាត Porto និង Manchester United ក្នុង​ពាន​រង្វាន់​ UEFA Europa League បាន​បញ្ចប់​ទៅ​ដោយ​លទ្ធផល​៣-៣ ​​​ដោយ​ខាង​ម្ចាស់​ផ្ទះ Porto បាន​ធ្វើ​ការ​នាំ​មុខ​៣-២ ដល់​នាទី​ទី​៩០+១​ទើប​បិសាច​ក្រហម​តាម​បាន​ស្មើ​មក​វិញ​ដោយ​ខ្សែការពារ​ H. Maguire បើ​គិត​ទៅ Manchester United មិនទាន់​ស្គាល់​​ពាក្យ​ថា​​ឈ្នះ​ទេ​ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​​​លំដាប់​ទី​២​របស់​អឺរ៉ុប​មួយ​នេះ​៕

ប្រភព៖ Soompi Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី