- 2024-09-26 01:30:00
- បាល់ទាត់
Eriksen ៖ យើងមិនចាញ់ តែខ្ញុំមានអារម្មណ៍ដូចជាចាញ់ចឹង
- 2024-09-26 01:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Eriksen ៖ យើងមិនចាញ់ តែខ្ញុំមានអារម្មណ៍ដូចជាចាញ់ចឹង
ចន្លោះមិនឃើញ
«យើងមិនចាញ់ តែខ្ញុំមានអារម្មណ៍ដូចជាចាញ់ចឹង...» ។ នេះជាការលើកឡើងរបស់ Christian Eriksen ខ្សែបម្រើរបស់ក្រុមបិសាចក្រហម Manchester United ដែលបានជួយក្រុមរកបាន១គ្រាប់ក្នុងជំនួបស្មើក្រុមរបស់ហុល្លង់ Twente ១-១ ក្នុងការប្រកួត UEFA Europa League កាលពីយប់ថ្ងៃទី២៥ឈានចូលថ្ងៃទី២៦ខែកញ្ញា ឆ្នាំ២០២៤ ដែលការប្រកួតបានធ្វើឡើងនៅ Old Trafford ទឹកដីរបស់បិសាចក្រហម។
ខ្សែបម្រើរបស់ជម្រើសជាតិដាណឺម៉ាកខាងលើបានលើកឡើងទៀតថា ក្រុមទាំងមូលមានកម្រិតល្អមិនទាន់គ្រប់គ្រាន់ទេ។ ដាច់ខាតក្រុមត្រូវតែព្យាយាម និងធ្វើឲ្យបានល្អជាងនេះបន្ថែមទៀត។
បើគិតពីការប្រកួតដែលចាញ់មេឃខៀវ Manchester City កាលប៉េណាល់ទីក្នុងពានរង្វាន់ Community Shield, Ten Hag ដឹកនាំ Man Utd ឈ្នះតែ៣ប្រកួតប៉ុណ្ណោះក្នុងចំណោម៨ប្រកួត ដែលវាមានកម្រិតខ្សោយជាងកាលដឹកនាំរដូវកាលមុន ដែលធៀបទៅហ្នឹង៨ប្រកួតកាលពីរដូវកាលមុនទៅទៀត។ ពួកគេស្មើ២ និងចាញ់២ ដែលនេះបង្ហាញឲ្យឃើញពីចំណុចមិនទាន់មានភាពរឹងមាំក្នុងការការពារនោះទេ៕