- 2024-12-17 08:17:33
- កីឡាផ្សេងៗ
សិក្ខាកាម ការ៉ាតេ ទាំង៤៥រូបទទួលបានចំណេះដឹង និងការអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិតមធ្យម
- 2024-12-17 08:17:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិក្ខាកាម ការ៉ាតេ ទាំង៤៥រូបទទួលបានចំណេះដឹង និងការអនុវត្តន៍យ៉ាងយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិតមធ្យម
ចន្លោះមិនឃើញ
តំណាងសហព័ន្ធកីឡាការ៉ាតេកម្ពុជា សូមកោតសរសើរចំពោះការខំប្រឹងប្រែងសិក្សារៀនសូត្ររបស់សិក្ខាកាមទាំង ៤៥រូបដោយយកចិត្តទុកដាក់ក្នុងវគ្គបណ្ដុះបណ្ដាលគ្រូបច្ចេកទេសកម្រិតមធ្យមរយៈពេល៥ថ្ងៃកន្លងងទៅនេះ។
លោក អ៊ិច សុខមនី អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានឲ្យដឹងថា តបទៅនិងរបាយការណ៍គណៈគ្រប់គ្រងវគ្គបណ្ដុះបណ្ដាល មើលឃើញថាសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ជាខ្លាំង និងខិតខំរៀនសូត្រ។ តាមរយៈការពន្យល់ច្បាស់ៗ និងបង្ហាញដោយជាក់ស្ដែងពីការអនុវត្តន៍ក្នុងការបង្ហាត់បង្រៀនសិស្សលើវិញ្ញាសាកត្តា វិញ្ញាសាប្រយុទ្ធ ពីគ្រូជំនាញចាស់ៗដែលមានបទពិសោធជាច្រើនឆ្នាំធ្វើឲ្យសិក្ខាកាមទទួលបាននូវចំណេះដឹងកាន់តែប្រសើរ និងឆាប់ចាប់បាននូវគន្លឹះល្អៗទាំងនោះ។
តាមរយៈវគ្គបណ្ដុះបណ្ដាលនេះលោកអគ្គលេខាធិការងជឿជាក់ថាសិក្ខាកាមទាំងអស់នឹងចូលរួមអភិវឌ្ឍន៍វិស័យកីឡាការ៉ាតេនេះកាន់តែរីកចម្រើន មានគ្រូបង្គោលកាន់តែច្រើន និងសំបូរធនធានជំនាន់ក្រោយផងដែរ។
រំលឹកដែរថា វគ្គបណ្ដុះបណ្ដាលគ្រូបង្វឹកបច្ចេកទេសការ៉ាតេកម្រិតមធ្យមនេះធ្វើឡើងរយៈពេល ៥ថ្ងៃគឺចាប់ពីថ្ងៃទី១១ ដល់ ១៥ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្នាក់ការ NOCC។ សិក្ខាកាមចូលរួមមានសរុប ៤៥នាក់មកពី ៤៥ក្លឹប។ គ្រូឧទ្ទេសក្នុងវគ្គនេះរួមមានលោកសាស្ត្រាចារ្យ ដែក ភារៈ លោកសាស្ត្រាចារ្យ ហេង ផេង និងព្រឹទ្ធាចារ្យ យាន ងួន៕