- 2024-09-24 01:00:00
- បាល់ទាត់
ខ្សែបម្រើកណ្ដាលល្អបំផុតក្នុងលោក Rodri នឹងមិនអាចជួយ Man City ១រដូវកាល
- 2024-09-24 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្សែបម្រើកណ្ដាលល្អបំផុតក្នុងលោក Rodri នឹងមិនអាចជួយ Man City ១រដូវកាល
ចន្លោះមិនឃើញ
Rodri នឹងត្រូវខកខានជួយក្រុមចំនួន ១រដូវកាលនេះពេញតែម្ដងដោយសារតែរបួសដាច់សរសៃ ACL ដែលប្រកួតកើតឡើងពេលប៉ះក្រុមកាំភ្លើងធំ Arsenal ២-២ កាលពីចុងសប្ដាហ៍កន្លងទៅក្នុងការប្រកួត English Premier League សប្ដាហ៍ទី៥។
បើតាមប្រភពពី ESPN បានឲ្យដឹងថា Rodri បានដាច់សរសៃ ACL ជង្គង់ខាងស្ដាំ ហើយនឹងត្រូវសម្រាកព្យាបាល១រដូវកាល។ លទ្ធផលនេះត្រូវបានពិនិត្យ និងចេញជាផ្លូវការដោយក្រុមគ្រួពេទ្យរបស់ក្លឹប ដូច្នេះគេត្រូវការពេលយ៉ាងតិចមួយឆ្នាំដើម្បីព្យាបាល។
Rodri ជាខ្សែបម្រើការពារល្អបំផុតក្នុងលោកនាពេលបច្ចុប្បន្ន និងជាបេក្ខភាពឈ្នះពាន Ballon d'Or រដូវកាលនេះ។ កាលពីរដូវកាល២០២៣គេបានបំបែកកំណត់ត្រា៥០ប្រកួតមិនចាញ់សោះ ក្នុងការបង្ហាញខ្លួនលើទីលានរបស់គេក្នុងក្រុម និងបានជួយ Manchester City ឈ្នះពាន English Premier League និងជួយ អេស្ប៉ាញ ឈ្នះ EURO 2024 ៕