- 2024-09-10 02:30:00
- បាល់ទាត់
Harry Kane ៖ Ronaldo ជាអ្នក Inspires ខ្ញុំឲ្យលេងយូរ
- 2024-09-10 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Harry Kane ៖ Ronaldo ជាអ្នក Inspires ខ្ញុំឲ្យលេងយូរ
ចន្លោះមិនឃើញ
ក្នុងបទសម្ភាសន៍មួយជាមួយ BBC ខ្សែប្រយុទ្ធជម្រើសជាតិអង់គ្លេសបាននិយាយថា Ronaldo ជា មនុស្សតែម្នាក់គត់ដែល Inspires ខ្ញុំឲ្យលេងបាល់ទាត់ឲ្យបានយូរ។
Harry Kane បច្ចុប្បន្នមាន ៣១ឆ្នាំទៅហើយ ហើយគេក៏កំពុងតែត្រៀមខ្លួនចូលលេងប្រកួតទី១០០ឲ្យជម្រើសជាតិអង់គ្លេស ដើម្បីជាប់ក្នុងបញ្ជីកីឡាករលេងឲ្យជម្រើសជាតិច្រើនជាងគេទាំង១០។ Ronaldo បានរកបានគ្រាប់បាល់ទី៩០១ ក្នុងអាជីពបាល់ទាត់ ដែលមិនមានកីឡាករបាល់ទាត់រូបណាអាចធ្វើបាន ខណៈដែលខ្សែប្រយុទ្ធរបស់ព័រទុយហ្គាល់បានឈានចូលដល់វ័យ៣៩ឆ្នាំទៅហើយ។
ប្រកួតទី១០០របស់ Kane នឹងធ្វើឡើងក្នុងការប្រកួតទល់ ហ្វាំងឡង់ នាយប់ថ្ងៃអង្គារវេលាម៉ោង ១:៤៥នាទី សម្រាប់ការប្រកួតទី២ក្នុងពូល B2 ។ ក្នុងពូល B2 នេះអង់គ្លេសមាន៣ពិន្ទុស្មើប្រទេសក្រិក។
សូមបញ្ជាក់ថាបុរសវ័យ៣១ឆ្នាំ Harry Kane ចូលលេងឲ្យជម្រើសជាតិនៅឆ្នាំ២០១៥ មកដល់បច្ចុប្បន្នបង្ហាញខ្លួនសរុបបាន៩៩លើក និងរកបានគ្រាប់បាល់សរុបបានចំនួន ៦៦គ្រាប់គឺជាអ្នករកបានគ្រាប់បាល់បានច្រើនជាងគេនៅអង់គ្លេសមិនធ្លាប់មានកីឡាកររូបណាធ្វើបានឡើយ៕