• 2024-08-30 12:15:00
  • បាល់ទាត់

Robinho រម្លឹក​រឿង​​​១៣​ឆ្នាំ​មុន​​ចូលរួម​ជាមួយ Man City ព្រោះ​គេ​បោក

  • 2024-08-30 12:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​របស់ Manchester City បាន​រម្លឹក​រឿង​ដែល​ខ្លួន​បាន​ចុះ​ហត្ថលេខា​ជាមួយ ​មេឃ​ខៀវ​​កាល​ពី ១៣​ ឆ្នាំ​ព្រោះ​តែ​គេ​បោក​បញ្ឆោត​ខ្លួន​តែ​ប៉ុណ្ណោះ​។

​Robinho ធ្លាប់​ជា​ខ្សែ​ប្រយុទ្ធ​របស់ Manchester City ​កំឡុង​ឆ្នាំ​២០០៨ ដល់ ២០១០ ដោយ​កាល​នោះ​គេ​​ផ្ទេរ​ពី​ Real Madrid មក​កាន់​ទឹក​ដី​អង់គ្លេស​នៅ​ឆ្នាំ​២០០៨​។ ការ​ផ្ទេរ​មក​នេះ​គេ​​បាន​រម្លឹក​រឿង​មួយ​ដែល​មិនអាច​ធ្វើ​ឲ្យ​គេ​បំភ្លេច​បាន​​ ដោយសារ​តែ​គេ​គិត​ថា ការ​ចរចា​​នេះ​មិន​មែន​​មក​កាន់ Manchester City ទេ ប៉ុន្តែ​គឺ​ផ្ទេរ​មក​កាន់ Manchester United ​ទៅ​វិញ​ទេ​។

​​​ក្នុង​បទ​សម្ភាសន៍​មួយ​គេ​បាន​​និយាយ​ពី​ការ​ផ្ទេរ​នោះ​បែប​នេះ​ថា «...បាទ​កាល​ហ្នឹង​ខ្ញុំ​ផ្ទេរ​មក​ហ្នឹង​ព្រោះ​ខ្ញុំ​គិត​ថា ផ្ទេរ​មក​កាន់ Man United ទេ។ កាល​នោះ​ខ្ញុំ​​​​ត្រូវ​បាន​បោក​បញ្ឆោត​​ថា​​ផ្ទេរ​មក​កាន់​បិសាច​ក្រហម ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​​នៅ​អង់គ្លេស​មាន​ក្លិប​ Manchester ផ្សេង​ទៀត​​នោះ​ទេ​»។

សូម​បញ្ជាក់​ថា​​ចន្លោះ​​ឆ្នាំ​ ២០០៨ ដល់ ២០១០ ដែល​ Robinho ស្នាក់​នៅ Manchester City គេ​​រក​បាន​១៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​នាម​ជា​ខ្សែ​ប្រយុទ្ធ ក្រោយ​ការ​​បង្ហាញ​ខ្លួន​ចំនួន ៤១​លើក​​​៕ ​​​​​​

Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី