• 2024-08-14 01:30:00
  • បាល់ទាត់

Palmer ពង្រីក​សុពលភាព​កុង​ត្រា​រហូត​ដល់​ឆ្នាំ​២០៣៣

  • 2024-08-14 01:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខ្សែ​បម្រើ​ប្រយុទ្ធ​ស្លាប​របស់​​តោខៀវ​ Chelsea គឺ​កីឡាករ Cole Palmer ​​បាន​សម្រេច​ពង្រីក​វិសាលភាព​កុង​ត្រា​របស់​ខ្លួន​រហូត​ដល់​​ឆ្នាំ​២០៣៣​ ​បន្ទាប់​ពី​ក្លឹប​យល់​ឃើញ​ថា ខ្សែ​បម្រើ​ជម្រើ​ស​​ជាតិ​អង់គ្លេស​រូប​នេះ​​នឹង​អាច​មាន​សក្ដានុពល​ខ្លាំង​សម្រាប់​ក្រុម​។

​បើ​គិត​ទៅ​វា​មាន​រយៈ​ពេល​វែង​រហូត​ដល់​ទៅ​៩​ឆ្នាំ​សម្រាប់​កុង​ត្រា​​របស់​ Palmer ជាមួយ Chelsea ។ កីឡាករ​វ័យ​២២​ឆ្នាំ​​រក​បាន​រហូត​ដល់​ទៅ​២៥​គ្រាប់ ​និង Assists បាន​១៥​លើក​ ​ក្នុង​​ការ​បង្ហាញ​ខ្លួន​លើ​ទីលាន​​សរុប​៤៥​លើក​គិត​ចាប់​ពី​ពេល​ផ្ទេរ​ពី Manchester City មក​កាន់​ Chelsea ក្នុង​តម្លៃ ៤២​,៥លាន​ផោន​កាល​ពី​រដូវ​កាល​មុន​មក​ដល់​បច្ចុប្បន្ន។

កុង​ត្រា​ដែល​បន្ត​នេះ​តោ​ខៀវ​បាន​​សំឡឹង​ឃើញ​តាំង​ពី​ពេល​ដែល Palmer បាន​ស៊ុត​បញ្ចូល​អេស្ប៉ាញ​ក្នុង​​​ការ​ប្រកួត​ផ្ដាច់​ព្រ័ត្រ​​ EURO 2024 ដែល​ចាញ់​២-១​នោះ​មក​ម្ល៉េះ គ្រាន់​តែ​ឱកាស​មិន​ទាន់​មក​ដល់​តែ​ប៉ុណ្ណោះ។

​សូម​បញ្ជាក់​ថា Palmer ក៏​បាន​ជាប់​ក្នុង​បញ្ជី​ PFA Player និង Young Player of the Year ដែល​​ព្រឹត្តិការណ៍​នេះ​នឹង​ប្រកាស​លទ្ធផល​​នា​សប្ដាហ៍​បន្ទាប់​។ ជាមួយ​គ្នា​នោះ​គេ​ក៏​បាន​ជាប់​ជា​កីឡាករ​​វ័យ​ក្មេង​លេង​ល្អ​ប្រចាំ​ Premier League រដូវ​កាល​ ២០២៣-២០២៤​ផងដែរ​៕ ​​​

ប្រភព៖ BBC Daro Ly

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី