• 2024-02-27 06:39:28
  • បាល់ទាត់

AIA-ISF Youth League ​ប្រកួត​នៅ​ខេត្ត​បន្ទាយមានជ័យ​អ្នក​ចូលរួម​រហូត​ ៣៦០​នាក់​

  • 2024-02-27 06:39:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​បាល់ទាត់​វិល​ជុំ​កុមារ​ និង​យុវជន​ ឬ​ហៅ​ថា​ AIA – ISF Youth League​ រដូវ​កាល​ទី៨​ នៅ​ខេត្ត​បន្ទាយមានជ័យ​ដែល​ទើប​បញ្ចប់​ទៅ​កាល​ពី​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ​ ឆ្នាំ​២០២៤​ នេះ​មាន​យុវជន​ចូលរួម​រហូត​ដល់​ ៣៦០​នាក់​មក​ពី​ជុំ​វិញ​ខេត្ត។​

ទិដ្ឋភាពប្រកថ្ងៃទី២៥ កុម្ភៈ

ក្រោម​កិច្ច​សហការ​ដ៏​យូរ​អង្វែង​រវាង​ AIA និង អង្គការផ្កាយសមុទ្រស្ថាប័នទាំងពីរបានសហការគ្នារៀបចំព្រឹត្តការណ៍បើកការប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជន AIA – ISF Youth League ជាលើកទីមួយប្រចាំឆ្នាំនេះក្នុងខេត្តបន្ទាយមានជ័យដោយមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់កីឡាករកីឡាការនី និងអាជ្ញាធរមូលដ្ឋានក្នុងខេត្ត​ ។

ទិដ្ឋភាពប្រកថ្ងៃទី២៥ កុម្ភៈ

កម្មវិធីបើកការប្រកួតនេះបានប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងបរិវេណតារាងបាល់ទាត់សិរីរតនះក្នុងក្រុងសិរី សោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ ចាប់ពីម៉ោង ៨ព្រឹក។ តាមរយៈកម្មវិធីបាល់ទាត់អង្គការផ្កាយសមុទ្របានធ្វើការយ៉ាងជិតស្និតជាមួយនឹងអង្គការ និងសាលារៀនដៃគូជាច្រើនក្នុងខេត្តក្រុងនានាដើម្បីជួយដល់កីឡាករកីឡាការនីឲ្យស្វែងរកឃើញពីសក្តានុពលរបស់ខ្លួនក៏ដូចជាជម្រុញឆន្ទៈពួកគេក្នុងការពង្រឹងសមត្ថភាពបាល់ទាត់ជំនាញបំណិនជីវិត និងឈោងចាប់ឱកាសក្លាយជាកីឡាករកីឡាការនីអាជីពថែមទៀតផង ។

ទិដ្ឋភាពប្រកថ្ងៃទី២៥ កុម្ភៈ

ការប្រកួតវិលជុំក្នុងខេត្តបន្ទាយមានជ័យ កត់សម្គាល់ឃើញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំ និងទឹកចិត្តស្រឡាញ់កីឡាយ៉ាងជ្រាលជ្រៅរបស់កុមារ និងយុវជន ដែលបានចូលរួមប្រកួតប្រជែង ។ ការប្រកួតបាល់ទាត់វិលជុំនេះទៀតសោតបានជួយគៀងគរ និងប្រមូលផ្តុំកុមារ និងយុវជនជួបប្រទះភាពខ្វះខាតដោយផ្តល់ឱកាសដល់ពួកគេចូលរួមលេងកីឡា ដើម្បីអភិវឌ្ឍជំនាញបាល់ទាត់ និងបំណិនជីវិតសំខាន់ៗ និងនាំមកនូវទម្លាប់ល្អចំពោះសុខភាពថែមទៀតផង ។ កុមារ និងយុវជនមួយចំនួនធំនៅក្នុងខេត្តបន្ទាយមានជ័យមិនសូវទទួលបានឱកាសក្នុងចូលរួមហ្វឹកហាត់កីឡា ការប្រកួតប្រជែង និងសកម្មភាពសង្គមផ្សេងៗនោះឡើយដែលជាកត្តារារាំងមិនអាចឲ្យពួកគេបង្ហាញសមត្ថភាពផ្ទាល់ខ្លួនក្នុងវិស័យសំខាន់ៗមួយចំនួន ឧទាហរណ៍ក្នុងវិស័យបាល់ទាត់ជាដើម ។

ទិដ្ឋភាពប្រកថ្ងៃទី២៥ កុម្ភៈ

បញ្ជាក់​ដែរ​ថា​ កម្មវិធីបើកការប្រកួតវិលជុំកុមារ និងយុវជន AIA – ISF Youth League ក្នុងក្រុងសិរីសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យនេះ ក្រុមដែលឈ្នះប្រចាំខេត្តនឹងត្រូវចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់វិលជុំកុមារ និងយុវជនវគ្គផ្តាច់ព្រ័ត្រ AIA – ISF Grand Championship League ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ៕​

អត្ថបទ៖ នួន ស៊ីណា​

មតិយោបល់
អត្ថបទពេញនិយម