- 2023-11-30 12:05:47
- បាល់ទាត់
Fabio Grosso នឹងអាចត្រូវបាន Lyon បណ្ដេញចេញ ក្រោយមកដឹកនាំមិនបាន៣ខែផង
- 2023-11-30 12:05:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Fabio Grosso នឹងអាចត្រូវបាន Lyon បណ្ដេញចេញ ក្រោយមកដឹកនាំមិនបាន៣ខែផង
ចន្លោះមិនឃើញ
ក្លឹប Olympique Lyon ត្រៀមបណ្ដេញ លោក Fabio Grosso ពីតំណែងគ្រូបង្គោលរបស់ក្លឹប ក្រោយមកដឹកនាំមិនដល់ ៣ខែផង។ នេះបើយោងតាមប្រភពរបស់ Fabrizio Romano។
លោក Fabio បានមកដឹកនាំ Lyon តាំងពីថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣មក ដោយដឹកនាំបាន ៧ប្រកួត ចាញ់៤ប្រកួត ស្មើ២ប្រកួត និងឈ្នះ១ប្រកួត មានកុងត្រារហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤។
ក្រោមការដឹកនាំរបស់លោក Lyon មិនមានរីកចម្រើនសោះ ព្រោះតែនៅខណៈនេះ Lyon កំពុងឈរនៅបាតតារាង Ligue 1 ដោយមាន ៧ពិន្ទុ ខណៈ PSG នាំមុខគេមាន ៣០ពិន្ទុ។
គួរបញ្ជាក់ផងដែរថា លោក Fabio មានបទពិសោធន៍ដឹកនាំក្លឹប១០ឆ្នាំហើយ ហើយក្លឹប Lyon នេះជាក្លឹបធំបំផុត ដែលលោកធ្លាប់ដឹកនាំ៕