• 2023-11-24 13:34:24
  • បាល់ទាត់

Barca គ្មាន​ផែនការ​ទិញ​កីឡាករ​ថ្មី​មក​ជំនួស Gavi ឡើយ

  • 2023-11-24 13:34:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Barcelona មិន​មាន​ផែន​ការ​ណា​មួយ​ដើម្បី​ទិញ​កីឡាករ​ថ្មី​មក​ជំនួស​ខ្សែ​បម្រើ Gavi នោះ​ឡើយ។ នេះ​បើ​យោង​តាម​សម្ដី​របស់​លោក Joan Laporta ប្រធាន​ក្លឹប​អ្នក​មាន​បុណ្យ។

លោក Laporta បាន​និយាយ​ថា ក្រុម​ Barca គឺ​ជា​ក្រុម​ដែល​សំបូរ​កីឡាករ​ឆ្នើម។ លោក​គិត​ថា ក្លឹប​មាន​កីឡាករ​ល្អៗ​សម្រាប់​ប្រជែង​ពាន​ក្នុង​រដូវ​កាល​នេះ​ហើយ។ ដូច្នេះ Barca មិន​មាន​ភាព​ចាំ​បាច់​ក្នុង​ការ​ទិញ​កីឡាករ​ថ្មី​នា​ខែ​មករា​ខាង​មុខ។

កាល​ពី​ពេល​ថ្មីៗ​កន្លង​ទៅ​ Gavi បាន​រង​របួស​ដាច់​សរសៃ​ខ្សែ​ពួរ​នៅ​ជង្គង់​ស្ដាំ ក្នុង​អំឡុង​ពេល​ឲ្យ​ក្រុម​ជម្រើស​ជាតិ​អេស្ប៉ាញ។ របួស​ធ្ងន់ធ្ងរ​បែប​នេះ មាន​ន័យ​ថា Gavi នឹង​សម្រាក​ព្យាបាល​រយៈ​ពេល​យូរ។ ប្រភព​ខ្លះ​ថា កីឡាករ​អាច​នឹង​អវត្តមាន​រយៈ​ពេល ៦ ទៅ ៨ ខែ។

ខ្សែ​បម្រើ Gavi មាន​វ័យ​ទើប ១៩ ឆ្នាំ​ប៉ុណ្ណោះ។ កីឡាករ​បាន​ចាប់​ចូល​លេង​ឈុត​ធំ​ឲ្យ Barca តាំង​ពី​ឆ្នាំ ២០២១ មក ហើយ​គិត​មក​ទល់​ពេល​នេះ​ លេង​សរុប​បាន ១១១ ប្រកួត និង​ស៊ុត​ចូល ៧ គ្រាប់៕

ប្រភព៖ Twitter អត្ថបទ៖ សេរី មង្គល

មតិយោបល់
អត្ថបទពេញនិយម