/652c810c11373_1697415420_medium.jpg)
- 2023-10-16 11:42:10
- បាល់ទាត់
Joao Felix ពេញចិត្តនឹងនៅបន្តលេងឲ្យ Barca
- 2023-10-16 11:42:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Joao Felix ពេញចិត្តនឹងនៅបន្តលេងឲ្យ Barca
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Joao Felix បាននិយាយទៅកាន់សារព័ត៌មានកាលពីពេលថ្មីៗនេះថា គេពេញចិត្តនឹងលេងឲ្យក្លឹប Barcelona ។
Joao Felix បាននិយាយថា៖" ដូចអ្នកឃើញស្រាប់ហើយ ខ្ញុំសប្បាយចិត្តនឹងក្លឹបដែលខ្ញុំកំពុងលេងនេះ។ ខ្ញុំមានអារម្មណ៍ល្អ ជឿជាក់ និងមានអារម្មណ៍ថាខ្ញុំនឹងអាចឆ្លងកាត់រឿងរ៉ាវល្អៗ។ អ្វីដែលពិបាកបំផុតនោះគឺរក្សាកម្រិតលេងល្អបែបនេះ ព្រោះនេះជាអ្វីដែលខ្ញុំពិបាកនឹងធ្វើបាននៅប៉ុន្មានរដូវកាលចុងក្រោយនេះ "។
កីឡាករនេះបន្តថា៖" ប៉ុន្តែខ្ញុំនឹងព្យាយាមខិតខំរាល់ថ្ងៃដើម្បីប៉ះប៉ូវចំណុចខ្វះខាតទាំងនោះ។ យ៉ាងណាច្បាស់ណាស់ ខ្ញុំពេញចិត្តនឹងបន្តលេងនៅទីនេះ "។
Joao Felix មកលេងឲ្យ Barca ក្នុងលក្ខខ័ណ្ឌខ្ចីជើងពី Atletico Madrid ក្នុងរដូវកាលនេះ ខណៈថ្មីៗនេះព័ត៌មានជាច្រើនចុះផ្សាយថា Barca នឹងគិតគូរទិញយកកីឡាករនេះនៅរដូវកាលក្ដៅខាងមុខ៕