/651e99eb319d0_1696504260_medium.jpg)
- 2023-10-05 11:16:17
- បាល់ទាត់
Pep បំបែកកំណត់ត្រា Sir Alex ក្នុង UCL
- 2023-10-05 11:16:17
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep បំបែកកំណត់ត្រា Sir Alex ក្នុង UCL
ចន្លោះមិនឃើញ
អ្នកចាត់ការក្លឹប Manchester City លោក Pep Guardiola ក្លាយជាអ្នកចាត់ការលើកទី ២ ដែលមានកំណត់ត្រាឈ្នះប្រកួតច្រើនបំផុតក្នុងកម្មវិធី UEFA Champions League។
ការឈ្នះ RB Leipzig កាលពីអាធ្រាត្រកន្លងទៅ មានន័យថា លោក Pep មានកំណត់ត្រាឈ្នះការប្រកួតដល់ទៅ ១០៣ ប្រកួត។ តួលេខនេះ ធ្វើឲ្យអ្នកចាត់ការសញ្ជាតិអេស្ប៉ាញ មានចំនួនប្រកួតឈ្នះក្នុង UCL ច្រើនជាងអតីតអ្នកចាត់ការក្លឹប Manchester Unitedលោក Sir Alex Ferguson ដែលមានកំណត់ត្រាឈ្នះចំនួន ១០២ ប្រកួត។ Sir Alex ធ្លាប់ដឹកបិសាចក្រហមរយៈពេល ២៧ ឆ្នាំ ពីឆ្នាំង ១៩៨៦ ដល់ឆ្នាំ ២០១៣។
ទិន្នន័យឈ្នះនេះ ធ្វើឲ្យលោក Pep ក្លាយជាអ្នកចាត់ការជាប់ចំណាត់ថ្នាក់លេខ ២ រឿងឈ្នះការប្រកួតច្រើនបំផុតក្នុង UCL នៅក្រោមតែលោក Carlo Ancelotti ដែលមានកំណត់ត្រាឈ្នះចំនួន ១០៩ ប្រកួត។
អ្នកចាត់ការវ័យ ៥២ ឆ្នាំ លោកPep Guardiola ត្រូវបានមជ្ឈដ្ឋានបាល់ទាត់ជាច្រើនកោតសរសើរថា ជាអ្នកចាត់ការមួយស្ថិតក្នុងចំណោមអ្នកចាត់ការជោគជ័យបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ ដោយលោកបានជួយក្រុមលោកឲ្យឈ្នះពានជាច្រើន។ តាមពិតទៅ លោក Pep ទើបចាប់អាជីពជាអ្នកចាត់ការក្លឹបទើបតែនៅឆ្នាំ ២០០៧ ទេ ដោយកាលនោះលោកដឹកក្លឹបយុវជន Barcelona B។ មួយឆ្នាំក្រោយមក លោកក្លាយជាអ្នកចាត់ការ Barcelona ហើយបន្ទាប់មកក្លាយជាអ្នកចាត់ការក្លឹប Bayern Munich ពីឆ្នាំ ២០១៣ ដល់ ២០១៦។ តាំងពីឆ្នាំ ២០១៦ លោកគឺជាអ្នកចាត់ការក្លឹប Manchester City។
ទោះជាយ៉ាងណា ក៏មានដែរមជ្ឈដ្ឋានទិតៀនលោក Pep ដោយតែងមានការលើកឡើងជារឿយៗថា លោក Pep ចូលចិត្តតែដឹកនាំក្លឹបដែលមានធនធានមហាសាល និងមានកីឡាករល្អៗច្រើនចាំជួយលោក៕