/651d4e8798b4b_1696419420_medium.jpg)
- 2023-10-04 11:39:10
- បាល់ទាត់
Gavi ចង់លេងឲ្យ Barca ជារៀងរហូត
- 2023-10-04 11:39:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gavi ចង់លេងឲ្យ Barca ជារៀងរហូត
ចន្លោះមិនឃើញ
ខ្សែបម្រើ Gavi ចង់លេងឲ្យ Barcelona ជារៀងរហូតពេញមួយអាជីពខ្លួន។
កីឡាករបានថ្លែងប្រាប់សារព័ត៌មាន La Vanguardia ថា ចង់លេងឲ្យ Barca ជារៀងរហូតពេញមួយអាជីពរបស់ខ្លួន។ Gavi សង្ឃឹមថាខ្លួនអាចនឹងសម្រេចក្ដីស្រមៃនេះបាន ហើយមិនចង់លេងឲ្យក្លឹបណាផ្សេងទេ។
Gavi បានបញ្ជាក់ទៀតថា នឹងខំគ្រប់បែបយ៉ាង ដើម្បីបន្តលេងឲ្យ Barca។
Gavi គឺជាកីឡាករថ្នាលយុវជនរបស់ Barca ហើយចូលលេងឈុតធំឲ្យក្លឹបនៅឆ្នាំ ២០២១។ កីឡាករបានវិវត្តន៍ខ្លួនរហូតក្លាយជាកីឡាករបង្គោលរបស់ក្លឹប។ គិតមកទល់ពេលនេះ កីឡាករសញ្ជាតិអេស្ប៉ាញវ័យ ១៩ ឆ្នាំ លេង ១០៥ ប្រកួត និងស៊ុតចូល ៧ គ្រាប់ឲ្យក្លឹបអ្នកមានបុណ្យ៕