/64e60796db4cd_1692796800_medium.jpg)
- 2023-08-23 13:31:29
- បាល់ទាត់
ក្លឹបកាតាមួយនេះចាប់អារម្មណ៍ចង់បាន Verratti ពី PSG
- 2023-08-23 13:31:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្លឹបកាតាមួយនេះចាប់អារម្មណ៍ចង់បាន Verratti ពី PSG
ចន្លោះមិនឃើញ
ក្លឹប Al Arabi ចាប់អារម្មណ៍ចង់បាន ខ្សែបម្រើ Marco Verratti ពីក្លឹប Paris Saint Germain សម្រាប់រដូវកាលឆ្នាំ២០២៣/២៤។ នេះបើយោងតាមការចុះផ្សាយរបស់ Fabrizio Romano នៅក្នុងថ្ងៃនេះ។
ក្លឹបកាតាមួយនេះនឹងដាក់សំណើទិញយក Verrratti ជាផ្លូវការនៅក្នុងពេលឆាប់ៗ ដោយក្លឹបនេះនឹងបើកការចរចាជាផ្លូវការជាមួយ PSG ដើម្បីទិញយកកីឡាករនេះ។
តាមពិតទៅកាលពីខែកក្កដា ឆ្នាំ២០២៣កន្លងទៅនេះ ក្លឹបអារ៉ាប៊ីសាអ៊ូឌីត Al Hilal បានទាក់ទងមកខ្សែបម្រើរូបនេះ ហើយកីឡាករនេះក៏បានព្រមព្រៀងជាលក្ខណៈឯកជនផងដែរ ប៉ុន្តែការចរចារវាងក្លឹបនេះ និង PSG គឺមិនសម្រេចបានលទ្ធផលផ្លែផ្កាអ្វីឡើយ។
Verratti បានមកលេងឲ្យ PSG ១០ឆ្នាំហើយ ដោយចូលប្រកួតបាន ៤១៦ប្រកួត និងស៊ុតចូល ១១គ្រាប់៕