• 2023-08-03 11:25:59
  • បាល់ទាត់

បិសាច​ក្រហម​ខិត​កាន់តែ​ជិត​ក្នុង​ការ​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​ថ្មី

  • 2023-08-03 11:25:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Manchester United បាន​និង​កំពុង​ចូល​កៀក​ក្នុង​ការ​ផ្ទេរ​ចូល​ខ្សែ​ប្រយុទ្ធ​ដាណឺម៉ាក Rasmus Hojlund។

យោង​តាម​ Fabrizio Romano ភាគី Man Utd និង​ក្លឹប​អ៊ីតាលី Atlanta បាន​ព្រមព្រៀង​គ្នា​ហើយ​រឿង​ផ្ទេរ​កីឡាករ​វ័យ ២០ ឆ្នាំ Hojlund។ បើ​តាម​របាយការណ៍​ចុង​ក្រោយ​មួយ​ចំនួន តម្លៃ​ផ្ទេរ​គឺ​ប្រមាណ ៧០ លាន​ផោន។ ឯ​ខាង​កីឡាករ​ក៏​ទន្ទឹង​ចង់​ចូល​រួម​ជាមួយ Manchester United ដែរ។

បច្ចុប្បន្ន​ បិសាច​ក្រហម កំពុង​ដោះ​ស្រាយ​បញ្ហា​លម្អិត​មួយ​ចំនួន​ដូចជា​រឿង​បញ្ហា​ទិដ្ឋាការ​ និង​ឯកសារ​ការងារ​មួយ​ចំនួន​របស់​ Hojlund។ បើ​មិន​មាន​អ្វី​ប្រែប្រួល​ទេ ក្លឹប​អង់គ្លេស​នឹង​ប្រកាស​ជា​ផ្លូវ​ការ​នូវ​ការ​ផ្ទេរ​មួយ​នេះ​នា​ពេល​ឆាប់ៗ​ខាង​មុខ​នា​ចុង​សប្ដាហ៍​នេះ។

Hojlund គឺ​ជា​កីឡាករ​ក្មេង​សញ្ជាតិ​ដាណឺម៉ាក​ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ។ កីឡាករ​លេង​ឲ្យ Atlanta កាល​ពី​រដូវ​កាល​មុន សរុប ៣៤ ប្រកួត និង​ស៊ុត​ចូល ១០ គ្រាប់៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់
អត្ថបទពេញនិយម