• 2023-07-07 13:18:14
  • បាល់ទាត់

Saliba បន្ត​រួម​រស់​ជាមួយ Arsenal

  • 2023-07-07 13:18:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​ការពារ William Saliba បាន​ចុះ​កុងត្រា​រយៈ​ពេល​ ៤ ឆ្នាំ​ជាមួយ​ក្លឹប Arsenal។ នេះ​បើ​តាម​ចុះ​ផ្សាយ​របស់ Goal។

ក្នុង​កុងត្រា​ថ្មី Saliba នឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ដល់​ទៅ ១០ លាន​ផោន​ក្នុង​មួយ​ឆ្នាំ ហើយ​មាន​សុពលភាព​ដល់​ឆ្នាំ ២០២៧។

យោង​តាម​ប្រភព​ដដែល ក្លឹប​ Arsenal នឹង​ប្រកាស​ដំណឹង​នេះ​ជា​ផ្លូវ​ការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ។

កីឡាកសញ្ជាតិបារាំងរវ័យ ២២ ឆ្នាំ Saliba បាន​បង្ហាញ​ទម្រង់​យ៉ាង​ល្អ​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រដូវ​កាល ២០២២/២០២៣ ដោយ​លេង​សរុប ៣៣ ប្រកួត និង​ស៊ុត​ចូល ៣ គ្រាប់​ឲ្យ​កាំភ្លើងធំ Arsenal៕

ប្រភព៖ Goal អត្ថបទ៖ សេរី មង្គល

មតិយោបល់