• 2023-05-23 13:35:28
  • បាល់ទាត់

Saka ចុះ​កុងត្រា​ថ្មី​រយៈ​ពេល​វែង​ជាមួយ Arsenal

  • 2023-05-23 13:35:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អម្បាញ់មិញនេះ ខ្សែ​ស្លាប Bukayo Saka បាន​ចុះ​កុងត្រា​ថ្មី​ជាមួយ Arsenal។

កុង​ត្រា​ថ្មី​នេះ មាន​សុពលភាព​រយៈ​ពេល ៤ ឆ្នាំ​រហូត​ដល់​ឆ្នាំ ២០២៧។ កុងត្រា​ចាស់​របស់ Saka ផុត​កំណត់​នៅ​ឆ្នាំ​ក្រោយ។

យោង​តាម​ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​លើក​ឡើង​ថា ប្រាក់​ពលកម្ម​ប្រចាំ​សប្ដាហ៍​បាន​ឡើង​គុណ​នឹង​ជាង ៤ ដង ដោយ​ឡើង​ពី​ ៧ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍ (កុងត្រា​ចាស់) ទៅ​ដល់​ជាង ៣០ ម៉ឺន​ផោន​ក្នុង​មួយ​សប្ដាហ៍។

Saka បាន​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ក្នុង​រដូវ​កាល​នេះ។ កីឡាករ​លេង​សរុប ៤៧ ប្រកួត ស៊ុត​ចូល ១៤ គ្រាប់ និង Assist ចំនួន ១១ លើក៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់