• 2023-05-18 11:20:13
  • បាល់ទាត់

Ancelotti នៅ​តែ​បន្ត​ដឹក​នាំ​ Real ទោះ​មិន​ឡើង​ដល់​ UCL វគ្គ​ផ្ដាច់​ព្រ័ត្រ​រដូវកាល​នេះ​

  • 2023-05-18 11:20:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Carlo Ancelotti នឹង​នៅ​តែ​បន្ត​ធ្វើ​ជា​គ្រូ​បង្គោល​ក្លឹប​ Real Madrid នៅ​រដូវកាល​ក្រោយ​ទៀត​ ទោះ​មិន​បាន​ដឹក​នាំ​ឲ្យ​ឈ្នះ​ពាន​ UEFA Champions League នៅ​ក្នុង​រដូវកាល​នេះ​។

លោក​ Ancelotti បាន​និយាយ​ថា​៖ «អនាគត​របស់​ខ្ញុំ​នៅ​ Real Madrid នេះ​គឺ​អត់​មាន​អី​ត្រូវ​សង្ស័យ​នោះ​ទេ​។ លោក​ប្រធាន​ក្លឹប​ គាត់​សម្រេច​ចិត្ត​ច្បាស់លាស់​ហើយ​កាល​ពី​ ១៥ថ្ងៃ​មុន​ម្ល៉េះ​ អញ្ចឹង​អត់​មាន​នរណា​ម្នាក់​ សង្ស័យ​ថា​អនាគត​ខ្ញុំ​នៅ​ទី​នេះ​ នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​»។

លោក​បន្ត​ថា​៖​ «នៅ​រដូវកាល​នេះ​ក្រោយ​នេះ​ ខ្ញុំ​នៅ​តែ​ជា​គ្រូបង្គោល​ក្លឹប​នេះ​ ដើម្បី​យក​ពាន​ Champions League មួយ​ទៀត​ឲ្យ​បាន​។ ឥឡូវ​នេះ​ជា​ពេល​ដែល​យើង​ត្រូវ​ពង្រឹង​ក្រុម​សារ​ជា​ថ្មី​»។

នៅ​ក្នុង​រដូវកាល​នេះ​ Real ធ្លាក់​ពី​ប្រកួត​ UCL ត្រឹម​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​ក្រោម​ស្នាដៃ​ Man City ដោយ​ប្រកួត​ទាំង​ពីរ​ជើង​កន្លង​មក​ Real ចាញ់​ Man City ១-៥៕

ប្រភព៖ Twitter ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់