• 2023-03-28 13:04:54
  • បាល់ទាត់

Messi បន្ត​ធ្លាក់​តម្លៃ​ខ្លួន​ ក្នុង​ពេល​​វ័យ​កាន់​តែ​ចាស់​

  • 2023-03-28 13:04:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Lionel Messi បាន​ធ្លាក់​តម្លៃ​ខ្លួន​ពី​ ៥០លាន​អ៊ឺរ៉ូ​ ទៅ​ ៤៥លាន​អ៊ឺរ៉ូ​ ក្រោយ​ Ligue 1 បាន​ធ្វើ​បច្ចុប្បន្ន​ភាព​តម្លៃ​ខ្លួន​កីឡាករ​កាល​ពី​ម្សិលមិញ​ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Transfermarkt។

នៅ​ខណៈ​នេះ​ Messi មាន​វ័យ​៣៥ឆ្នាំ​ហើយ​ ដោយ​កំពុង​លេង​ឲ្យ​ក្លឹប​ Paris Saint Germain ដោយ​មាន​កុងត្រា​រហូត​ដល់​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៣​។

កីឡករ​នេះ​ធ្លាប់​មាន​តម្លៃ​ខ្លួន​ខ្ពស់​បំផុត​រហូត​ដល់​ ១៨០លាន​អ៊ឺរ៉ូ​ នៅ​វ័យ​៣០ឆ្នាំ​ ក្នុង​ពេល​លេង​ឲ្យ​ក្លឹប​ Barcelona លុះ​ចាប់​តាំង​ពី​អាយុ​៣១ឆ្នាំ ក៏​បាន​ធ្លាក់​តម្លៃ​ខ្លួន​ម្ដង​បន្តិច​ រហូត​សល់​ ៤៥លាន​អ៊ឺរ៉ូ​នេះ​។

ការ​ធ្លាក់​តម្លៃ​ខ្លួន​នេះ​ មិន​មែន​ជា​រឿង​ចម្លែក​សម្រាប់​កីឡាករ​ ដែល​មាន​វ័យ​ ៣០ឆ្នាំ​ឡើង​ដូច​ជា​ Messi ឡើយ​។

ទោះ​ជា​តម្លៃ​ខ្លួន​ធ្លាក់​ចុះ​មែន​ ប៉ុន្តែ​ប្រាក់​ពលកម្ម​វិញ​គឺ​ជាង​ ៨សែន​អ៊ឺរ៉ូ​​ឯណោះ​ក្នុង​មួយ​សប្ដាហ៍​ (មុន​បង់​ពន្ធ និង​មិន​រាប់​ប្រាក់​ឧបត្ថម្ភ​នានា)​៕

ប្រភព៖ transfermarkt ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់