• 2023-03-28 10:36:56
  • បាល់ទាត់

Gundogan អាច​នឹង​ចេញ​ពី Man City

  • 2023-03-28 10:36:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែ​បម្រើ Ilkay Gundogan អាច​នឹង​ចេញ​ពី Manchester City នៅ​ពេល​ចប់​រដូវ​កាល​នេះ។ នេះ​បើ​តាម​ការ​រាយ​ការណ៍​របស់​សារព័ត៌មាន Goal។

Gundogan ត្រូវ​ចប់​សុពលភាព​កុងត្រា​ជាមួយ​ក្លឹប​យក្ស​មេឃ​ខៀវ​នៅ​ចប់​រដូវ​កាល​នេះ។ បើ​តាម​ប្រភព​ដដែល បាន​ឲ្យ​ដឹង​ថា តាម​ពិត​ទៅ Manchester City ចង់​ផ្ដល់​កុងត្រា​រយៈពេល​ខ្លី​បន្ថែម​ទៀត​ដល់ Gundogan ដើម្បី​ស្នើ​ឲ្យ​កីឡាករ​អាល្លឺម៉ង់​បន្ត​នៅ​លេង​នៅ​អង់គ្លេស។ ទោះ​ជា​យ៉ាង​ណា Gundogan ចង់​ចាក​ចេញ​ពី​អង់គ្លេស ទៅ​លេង​ឲ្យ​ក្លឹប​នៅ​ប្រទេស​អឺរ៉ុប​ផ្សេង​វិញ ដោយ​សារ​ប្រពន្ធ​របស់​ខ្លួន​លែង​ពេញ​ចិត្ត​រស់​នៅ​អង់គ្លេស​ហើយ។

ពាក្យ​ចចាមអារ៉ាម​មួយ​ចំនួន​បាន​បញ្ជាក់​ថា Gundogan នឹង​ចេញ​ពី Man City ទៅ​លេង​ឲ្យ​ Barcelona នៅ​ពេល​ចប់​រដូវ​កាល​នេះ។

Gundogan បាន​មក​ចូល​រួម​លេង​ឲ្យ Man City កាល​ពី​ឆ្នាំ ២០១៦ ហើយ​លេង​បាន​សរុប ១៨១ ប្រកួត ហើយ​ស៊ុត​ចូល ៣៩ គ្រាប់ គិត​មក​ទល់​ពេល​នេះ៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់