/641af14c12e73_1679487300_medium.jpg)
- 2023-03-22 12:19:24
- បាល់ទាត់
Ederson ចង់ឲ្យ Man City ឈ្នះ Real ដើម្បីឲ្យរឿងសំខាន់មួយកើតឡើង
- 2023-03-22 12:19:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Ederson ចង់ឲ្យ Man City ឈ្នះ Real ដើម្បីឲ្យរឿងសំខាន់មួយកើតឡើង
ចន្លោះមិនឃើញ
អ្នកចាំទីរបស់ក្លឹប Manchester City កីឡាករ Ederson បាននិយាយថា គ្រូបង្វឹក Real Madrid លោក Carlo Ancelotti អាចនឹងក្លាយជាគ្រូបង្វឹកក្រុមជម្រើសជាតិប្រេស៊ីលនាពេលអនាគតដ៏ខ្លីខាងមុខ។
អ្នកចាំទី Ederson ក្នុងថៃ្ងនេះ បានប្រាប់អ្នកសារព័ត៌មានថា ខ្លួនបាននិយាយជាមួយកីឡាកររួមក្រុមជម្រើសជាតិប្រេស៊ីលមួយចំនួន ដូចជា ខ្សែបម្រើ Casemiro ខ្សែប្រយុទ្ធស្លាប Vinicius Jr និងខ្សែការពារ Eder Militao ហើយគិតថា នឹងមានភាគរយច្រើនដែល លោក Ancelotti នឹងមកដឹកនាំក្រុមជម្រើសជាតិប្រេស៊ីល។
កីឡាករដដែលបានបន្ថែមថា ខ្លួនចង់ឲ្យ Man City ឈ្នះ Real Madrid ក្នុងប្រកួតលីគកំពូលអឺរ៉ុបខាងមុខ ដើម្បីបើកផ្លូវឲ្យ Ancelotti ឆាប់បានទៅដឹកក្រុមជម្រើសជាតិប្រេស៊ីល។ មួយរយៈពេលចុងក្រោយ ជាមួយទម្រង់លេងមិនសូវល្អ មានពាក្យចចាមអារ៉ាមមួយចំនួនបានថា Real Madrid កំពុងគិតគូរចង់បញ្ចប់ការងាររបស់លោក Ancelotti នៅពេលចប់រដូវកាលនេះ។ ក្នុងមជ្ឈដ្ឋានបាល់ទាត់មួយចំនួន ក៏បានលើកឡើងថា បើឈប់ពី Real គ្រូបង្វឹករូបនេះអាចនឹងទៅដឹកក្រុមជម្រើសជាតិប្រេស៊ីល។
Tite បានសុំលាឈប់ពីតំណែងគ្រូបង្វឹកជម្រើសជាតិប្រេស៊ីលកាលពីខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីគ្រងតំណែងនេះអស់ជាង ៤ ឆ្នាំ។ ការលាឈប់នេះ ធ្វើឡើងបន្ទាប់ពីប្រេស៊ីលបានប្រកួតចាញ់ក្រូអាតនៅវគ្គ ៨ ក្រុមចុងក្រោយនៃកម្មវិធី World Cup ឆ្នាំមុន៕