• 2023-03-13 11:01:19
  • បាល់ទាត់

មក​ដឹង​ពី​កំណត់​ត្រា​កាត​ក្រហម​ដែល Casemiro ទទួល​បាន

  • 2023-03-13 11:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​យប់​មិញ ខែ្ស​បម្រើ​ Casemiro ទទួល​បាន​កាត​ក្រហម​តែ​ម្ដង ដោយ​មិន​ទទួល​បាន​កាត​លឿង។ នេះ​ទើប​តែ​​ជា​លើក​ទី ២​ ប៉ុណ្ណោះ ក្នុង​អាជីព​កីឡាករ​ប្រេស៊ីល​ជាង​ ១០ ឆ្នាំ​កន្លង​មក​នេះ។

ក្នុង​ប្រកួត​ជាមួយ​ក្លឹប Southampton កីឡាករ Casemiro បាន​ទទួល​រង​ការ​ពិន័យ​កាត​ក្រហម​តែ​ម្ដង ពី​សំណាក់​អាជ្ញាកណ្ដាល Antony Taylor នៅ​នាទី ៣៤។ ស្ថាន​ភាព​នេះ​កើត​ឡើង បន្ទាប់​ពី​កីឡាករ​ប្រេស៊ីល​បាន​ធ្វើ​ការ​ដណ្ដើម​បាល់​ពី​កីឡាករ​ខាង​ក្លឹប Southampton។ ដំបូង​ឡើយ អាជ្ញាកណ្ដាល​ឲ្យ​ត្រឹម​កាត​លឿង។ តែ​ក្រោយ​មក​ បន្ទាប់​ពី​ពិនិត្យ​ជាមួយ​ប្រព័ន្ធ VAR អាជ្ញាកណ្ដាល​សម្រេច​ដូរ​ចិត្ត ហើយ​ឲ្យ​ Casemiro កាត​ក្រហម​យក​តែ​ម្ដង។ ការណ៍​នេះ​ធ្វើ​ឲ្យ Casemiro មិន​បាន​ចូល​លេង ៤ ប្រកួត​ឲ្យ​ក្លឹប​បិសាច​ក្រហម ក្នុង​នោះ ១ ប្រកួត​ក្នុង​ប្រកួត​កម្មវិធី FA Cup និង ៣ ប្រកួត​ Premier League។

ការ​ទទួល​បាន​កាត​ក្រហម​យក​តែ​ម្ដង​បែប​នេះ ទើប​តែ​កើត​ឡើង​ជា​លើក​ទី ២ ប៉ុណ្ណោះ ក្នុង​អាជីព​របស់ Casemiro ហើយ​ទាំងពីរលើកកើត​ឡើង​នៅ​ពេល​លេង​ឲ្យ​ Manchester United។ Casemiro លេង​ឲ្យ​បិសាច​ក្រហម​មិន​ដល់​មួយ​ឆ្នាំ​ផង។ ព្រឹត្តិការណ៍​កាត​ក្រហម​លើក​ទី ១ កើត​ឡើង​នៅ​ដើម​ឆ្នាំ​នេះ ពេល​ Man Utd ទាត់​ជាមួយ Crystal Palace។

ក្នុង​អាជីព​លេង​ជាង ៥០០ ប្រកួត​ Casemiro មិន​ដែល​ជួប​រឿង​បែប​នេះ​ឡើយ។ ជា​ការ​ពិត កីឡាករ​ប្រេស៊ីល​ធ្លាប់​ទទួល​បាន​កាត​ក្រហម ដែល​កាត​ក្រហម​ទាំង​នោះ​ គឺ​ជា​កាត​ក្រហម​ដែល​កើត​ឡើង​ពី​ការ​ទទួល​បាន​កាត​លឿង​ពីរ​ដង។ ទោះ​ជា​យ៉ាង​ណា កីឡាករ​រូប​នេះ ទទួល​បាន​កាត​ក្រហម​យក​តែ​ម្ដង​តែ​ពីរ​លើក​ប៉ុណ្ណោះ ក្នុង​មួយ​អាជីព​ខ្លួន​គិត​មក​ទល់​ពេល​នេះ។

អ្នក​ចាត់​ការ​បិសាច​ក្រហម លោក Erik Ten Hag មិន​សប្បាយ​ចិត្ត​ឡើយ​ទាក់​ទិន​នឹង​រឿង​នេះ។ លោក​ថា​បើ Premier League ចង់​ក្លាយ​ជា​លីគ​កំពូល​ប្រកប​ដោយ​ការ​ប្រកួត​ប្រជែង​ខ្ពស់​ លីគ​ត្រូវ​គិត​គូរ​ឡើង​វិញ រឿង​សេចក្ដី​សម្រេច​ចិត្ត​របស់​អាជ្ញាកណ្ដាល៕

ប្រភព៖ Sky Sports ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់