
- 2022-12-08 01:00:00
- បាល់ទាត់
ទំនងណាស់! ទាំងនេះជាក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ World Cup
- 2022-12-08 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនងណាស់! ទាំងនេះជាក្រុមដែលត្រូវប៉ះគ្នាក្នុងវគ្គ៨ក្រុមចុងក្រោយ World Cup
ចន្លោះមិនឃើញ
ព្រឹត្តិការណ៍ World Cup ២០២២ក្នុងប្រទេសកាតាបានបញ្ចប់ការប្រកួតវគ្គ១៦ក្រុមចុងក្រោយហើយ អ្វីដែលសោកស្ដាយក្រុមមកពីអាស៊ីបានធ្លាក់ត្រឹមវគ្គនេះអស់ទៅហើយ។ ក្រុមមកពីអឺរ៉ុបដល់ទៅ៥បានឡើងទៅកាន់វគ្គ៨ក្រុមចុងក្រោយ ស្របពេលដែលក្រុមមកពីអាមេរិកខាងត្បូងមាន២ក្រុម និងអាហ្រ្វិកមួយក្រុម។
ក្រុមដែលបានធ្លាក់នៅវគ្គ១៦ក្រុមចុងក្រោយ
ឈ្នះដំណើរកម្សាន្ត ៤យប់-៥ថ្ងៃ ទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស ដើម្បីទស្សនាការប្រកួត និងជួបផ្ទាល់ជាមួយលោក SON HEUNG-MIN! ចុច Link នេះ ដើម្បីចូលរួម និងអានការណែនាំបន្ថែម! បញ្ជាក់៖ ថ្ងៃផុតកំណត់ ០២ ធ្នូ ឆ្នាំ ២០២២
ក្រុមដែលបានឡើងវគ្គ៨ក្រុមចុងក្រោយ និងត្រូវប៉ះគ្នា
ក្នុងវគ្គ១៦ក្រុមចុងក្រោយការប្រកួតដែលធ្វើឲ្យអ្នកទស្សនាភ្ញាក់ផ្អើលជាងគេគឺជំនួបរវាងម៉ារ៉ុកទល់នឹងអេស្ប៉ាញ។ ម៉ារ៉ុកបានទម្លាក់អេស្ប៉ាញដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ក្រោយលេង១២០នាទីលទ្ធផលបានត្រឹម ០-០។ មុនការប្រកួតមតិជាច្រើនជឿជាក់ថា អេស្ប៉ាញមានឱកាសឈ្នះច្រើនជាងដោយមើលឃើញទម្រង់លេងខ្លីៗរបស់ពួកគេ។
គេការពិតប្រកួតខាងលើអេស្ប៉ាញពិតជាធ្វើបានល្អក្នុងការរក្សាគ្រប់គ្រងបាល់ដល់ទៅ៧៥% ខណៈម៉ារ៉ុកមានតែ២៥%ប៉ុន្តែ។ យ៉ាងណា ម៉ារ៉ុកបានព្យាយាមរក្សាសំណាញ់ទីរបស់ខ្លួនយ៉ាងល្អ រហូតឈានដល់បាល់ប៉េណាល់ទី។ ក្នុងវគ្គរន្ធត់នេះអ្នកចាំទី Bono បានក្លាយជាវីរបុរសរបស់ម៉ារ៉ុកដោយសង្គ្រោះបានដល់ទៅ៣បាល់ពីសំណាក់កីឡាករអេស្ប៉ាញដែលបានហ្វឹកហាត់ទាត់ប៉េណាល់ទីជាងមួយឆ្នាំទៅហើយនោះ។
ក្នុងវគ្គដដែលនេះ ព័រទុយហ្គាល់ជាក្រុមដែលបង្ហាញទម្រង់លេងល្អជាងគេ ក្រោយបានយកឈ្នះស្វីសដល់ទៅ ៦-១ ត្បិតអវត្តមាន Cristiano Ronaldo ក៏ដោយ។ ខ្សែប្រយុទ្ធវ័យក្មេងរបស់ព័រទុយហ្គាល់បានបញ្ចេញសមត្ថភាពលេចធ្លោជាងគេ ដោយសារតែអាចរកបាន៣គ្រាប់ម្នាក់ឯងក្នុងប្រកួតខាងលើ និងក្លាយជាកីឡាករដំបូងធ្វើបាន Hat-Trick ក្នុងព្រឹត្តិការណ៍ World Cup ឆ្នាំនេះ៕