/632d97df6271c_1663932360_medium.jpg)
- 2022-09-23 11:28:12
- បាល់ទាត់
Richarlison ប្រាប់ពីមូលហេតុផ្លាស់មក Spurs ចោល Arsenal និង Chelsea
- 2022-09-23 11:28:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Richarlison ប្រាប់ពីមូលហេតុផ្លាស់មក Spurs ចោល Arsenal និង Chelsea
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Richarlison បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះពីមូលហេតុដែលសម្រេចចិត្តចាកចេញពី Everton ផ្លាស់មក Tottenham Hotspur ចោលក្លឹប Arsenal និង Chelsea ខណៈដែរក្លឹបទាំងពីរក៏ចង់បានគេដែរកាលពីរដូវកាលទិញដូរកីឡាកររដូវកាលក្ដៅកន្លងទៅនេះ។
Richarlison បាននិយាយថា៖" ខ្ញុំដឹងថា Chelsea ក៏បានដាក់តម្លៃចង់ទិញយកខ្ញុំផងដែរ ហើយខ្ញុំក៏ជឿជាក់ថា Arsenal ក៏បានទាក់ទងមក Everton សួរនាំពីរឿងនេះផងដែរ ក៏ប៉ុន្តែខាង Spurs វិញចូលមកដល់ ហើយបោះលុយសុទ្ធទិញយកតែម្ដង។ អ្នកទាំងអស់គ្នាច្បាស់យល់ហើយ គឺថាស្រួលអញ្ចឹងតែម្ដង "។
កីឡាករនេះបន្តថា៖" កាលហ្នឹង Everton ត្រូវបានលក់កីឡាករមួយចំនួនដើម្បីកុំឲ្យមានបញ្ហាជាមួយច្បាប់ហិរញ្ញវត្ថុ និយាយឲ្យស្មោះត្រង់ទៅអញ្ចឹងហើយ បានជាចរចាផ្លាស់មកក្លឹបនេះគឺដិតដល់ប៉ុន្មានទេ។ ណាមួយទៀតកាលហ្នឹងខ្ញុំកំពុងស្ថិតក្នុងពេលសម្រាកនៅប្រេស៊ីល ហើយខ្ញុំក៏ឮថា Spurs ចង់បាន ខ្ញុំសប្បាយចិត្តមែនទែនពេលដឹងអញ្ចឹង ព្រោះគេជាក្រុមដ៏ធំ ក្រោយខាងក្លឹបក៏ធ្វើរឿងស្នាមកុងត្រាហ្នឹង ក៏ចប់រួចរាល់ ពេលចរចាហ្នឹង លោក Conte ក៏ទូរស័ព្ទមកខ្ញុំថាគាត់ពេញចិត្តចង់បានខ្ញុំ ពេលហ្នឹងហើយជាមូលហេតុដែលខ្ញុំសម្រេចចិត្តមកជាមួយគាត់ "។
Richarlison មកលេងឲ្យ Spurs ក្នុងរដូវកាល ដោយចូលលេងបាន៨ប្រកួត និងស៊ុតចូល២គ្រាប់។ កីឡាករនេះមានកុងត្រានឹង Spurs រហូតដល់ឆ្នាំ២០២៧៕