• 2022-09-20 04:35:51
  • បាល់ទាត់

ល្អណាស់! FIFA World Cup 2022 នៅប្រទេសកាតាបើកឱ្យលក់ស្រាបៀរវិញហើយ ស្របពេល Budweiser ជាដៃគូផ្លូវការនៃព្រឹត្តិការណ៍នេះ!

  • 2022-09-20 04:35:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត FIFA World Cup 2022 នឹង​ចាប់ផ្ដើមនៅថ្ងៃទី២០ខែវិច្ឆិកាឆ្នាំ២០២២​ដល់ថ្ងៃទី១៨​ខែធ្នូឆ្នាំ​២០២២​ខាង​មុខ​នេះ​ ដោយ​ធ្វើ​ឡើង​នៅ​ប្រទេស​កាតា អមដោយ​ក្រុម​ចូលរួម​សរុប​៣២​ក្រុម​នៅ​ទូទាំងពិភពលោក។

នេះ​ជា​ការប្រកួតបាល់ទាត់​ដែល​ប្រជាជនទូទាំងពិភពលោកទន្ទឹងរង់ចាំ ព្រោះការប្រកួតនេះ៤ឆ្នាំទើបមានម្ដង ហើយ​ក្រុម​ដែលចូលរួមទាំង៣២នោះ សុទ្ធតែធ្វើការជម្រុះតាមបណ្ដាទ្វីបនីមួយៗ ទើបមាន​សិទ្ធិចូលរួម​ប្រកួត​បាន។ ​ធ្វើនៅប្រទេសកាតា ​ដែលមានច្បាប់តឹងរឹងនោះ​ ដំបូងឡើយ​មិន​មានបើកឱ្យលក់ស្រាបៀរអ្វីនោះទេ​ ហើយ​ការ​ជប់លៀង​ដល់​យប់ជ្រៅ​ក៏មិនអាចធ្វើបានដែរ។ តែបន្ទាប់ពីមានការចរចាគ្នាជាច្រើនលើកមក នៅ​ពេល​នេះ​ប្រទេស​កាតា​បាន​បើក​ឱ្យ​លក់​ស្រាបៀរ​វិញ​ហើយ ពោលគឺ៣ម៉ោងមុនការប្រកួតបាល់ទាត់ចាប់ផ្ដើមគ្រប់ប្រកួត អាចមានលក់ស្រាបៀរឱ្យអ្នកគាំទ្រពិសាហើយ។

​ អមជាមួយស្រាបៀរ​ Budweiser, King Of Beers ជាដៃគូរឧបត្ថម្ភផ្លូវការសម្រាប់ព្រឹត្តិការណ៍ FIFA World Cup 2022 ​ខាងមុខនេះផង ​នោះវានឹងកាន់តែធ្វើឱ្យអ្នកគាំទ្រសប្បាយមែនទែន​ ព្រោះនេះ​ជា​ការ​ប្រកួត​ធំ​ដំបូង​បំផុត​ក្រោយ​ពី​ធូរស្បើយ​ពី​ជំងឺ​កូវីដ១៩​មក។ B​udweiser King Of Beers នឹងនាំ​អ្នក​គាំទ្រ​នូវ​បទ​ពិសោធន៍​ដ៏​អស្ចារ្យ ​ជាមួយ​កំពូល​កីឡាករ​ល្បីៗដែលជាទូតសុច្ឆន្ទៈលំដាប់ពិភពលោករបស់ Budweiser, King Of Beers ដូចជា Lionel Messi មកពីប្រទេសអាហ្សង់ទីន, Neymar មកពីប្រទេសប្រេស៊ីល និង Sterling Raheem ពីប្រទេសអង់គ្លេសជាដើមផង។

​ គួរបញ្ជាក់ផងដែរថា Budweiser បានក្លាយជាដៃគូសហការសម្រាប់ការប្រកួត World Cup តាំង​ពីឆ្នាំ១៩៨៦​មក ​ហើយក្រុមហ៊ុនមេ ABInBev បាន​បន្តកិច្ចព្រមព្រៀងរបស់ខ្លួន​រហូត​ដល់ឆ្នាំ២០២២​នេះ​ជាមួយ ​FIFA នៅឆ្នាំ២០១១ ​ក្រោយពីប្រទេសកាតាទទួលបាន​សិទ្ធិធ្វើជាម្ចាស់ផ្ទះ៕

មតិយោបល់