• 2022-08-03 12:58:42
  • បាល់ទាត់

Dortmund នឹង​ទិញ​កីឡាករ​ថ្មី​ ដើម្បី​ជំនួស​ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Haller ដែល​មាន​មហារីក​ពងស្វាស​

  • 2022-08-03 12:58:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Hans-Joachim Watzke នាយក​ប្រតិបត្តិ​ Borussia Dortmund បាន​និយាយ​បញ្ជាក់​នៅ​ក្នុង​ពេល​សម្ភាសន៍​សារព័ត៌មាន​ Sportschau នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ក្លឹប​របស់​លោក​នឹង​ទិញ​កីឡាករ​ថ្មី​ ដើម្បី​ជំនួស​ ខ្សែ​ប្រយុទ្ធ​ចំណូល​ថ្មី​ Sebastian Haller ដែល​ត្រូវ​ការ​រយៈពេល​ដើម្បី​ព្យាបាល​មហារីក​ពងស្វាស​។

លោក​ Watzke បាន​និយាយ​ថា​៖" ដូច​យើង​ធ្លាប់​បាន​និយាយ​អញ្ចឹង​ ដរាប​ណា​យើង​មិន​ទាន់​ពិនិត្យ​ច្បាស់​ណាស់​ពី​បញ្ហា​ជំងឺ​របស់​ Haller ច្បាស់​លាស់​ យើង​នឹង​ទុក​កន្លែង​គេ​ហ្នឹង​ទំនេរ​សិន​ ព្រោះ​នេះ​ជា​រឿង​ដែល​យើង​ត្រូវ​គោរព​ដល់​កីឡាករ​របស់​យើង​ផង​ដែរ​ "។

លោក​បន្ត​ថា​៖" ប៉ុន្តែ​ឥឡូវ​គឺ​ច្បាស់​ហើយ​យើង​ពិនិត្យ​ពី​បញ្ហា​របស់​គេ​ច្បាស់​លាស់​ គេ​ត្រូវ​ការ​ពេល​វែង​ដើម្បី​ព្យាបាល​ អញ្ចឹង​បន្ទុក​ ខាង​ប្រយុទ្ធ​ទាំង​ប៉ុន្មាន​ធ្លាក់​លើ​ Youssoufa Moukoko ហើយ​គេ​ទើប​តែ​អាយុ​១៧ឆ្នាំ​ អញ្ចឹង​វា​ដូច​ទម្ងន់​បន្ទុក​នេះ​វា​ធំ​ពេក​ហើយ​សម្រាប់​គេ​។ អញ្ចឹង​ហើយ​យើង​មាន​រក​ខ្សែ​ប្រយុទ្ធ​ថ្មី​ម្ដង​ទៀត​។ និយាយ​ទៅ​យើង​ចង់​ធ្វើ​រឿង​នេះ​ឲ្យ​ហើយ​ក្នុង​រយៈពេល​ ៨-១០ថ្ងៃ​ខាង​មុខ​នេះ​ "។​

Haller ជា​ខ្សែ​ប្រយុទ្ធ​ថ្មី​របស់​ Dortmund ដែល​ទើប​ទិញ​ពី​ Ajax តែ​គេ​ត្រូវ​បាន​រក​ឃើញ​មហា​ពងស្វាស​ ដោយ​មាន​ដុំសាច់​ដុះ​នៅ​តំបន់​នោះ​ ក្រោយ​មក​ហ្វឹកហាត់​ត្រៀម​ Pre Season ឲ្យ​ក្លឹប​ថ្មី​នេះ​ ដែល​ត្រូវ​ការ​ពេល​យូរ​ដើម្បី​ព្យាបាល​៕

ប្រភព៖ Goal ប្រែ​សម្រួល៖ ហ៊ីម រស្មី

មតិយោបល់