/62e91cde5ea1d_1659444420_medium.jpg)
- 2022-08-02 12:49:42
- បាល់ទាត់
មកស្គាល់ក្លឹប ចាយលុយច្រើនជាងគេនាំចូលកីឡាករថ្មី សម្រាប់រដូវកាលក្ដៅ គិតមកទល់នឹងពេលនេះ
- 2022-08-02 12:49:42
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ក្លឹប ចាយលុយច្រើនជាងគេនាំចូលកីឡាករថ្មី សម្រាប់រដូវកាលក្ដៅ គិតមកទល់នឹងពេលនេះ
ចន្លោះមិនឃើញ
សារព័ត៌មាន Transfermarkt បានធ្វើការបង្ហាញស្ថិតិពីក្លឹបទាំង១០ ដែលបានចំណាយលុយច្រើនជាងគេក្នុងការនាំចូលកីឡាករ សម្រាប់រដូវកាលក្ដៅសម្រាប់រដូវកាលថ្មីឆ្នាំ២០២២/២៣ គិតមកទល់នឹងថ្ងៃនេះ ដោយនៅក្នុងនោះគឺបានឲ្យឃើញថា ក្លឹប Barcelona បានឈានមុខគេដោយបានចាយសរុប ១៥៣លានអ៊ឺរ៉ូ។
សម្រាប់រដូវកាលក្ដៅនេះ Barca ត្រូវបានគេមើលឃើញជាក្លឹបដែលសកម្មក្នុងនាំយកកីឡាករថ្មីៗ មកកាន់ក្លឹបរបស់ខ្លួន។ មកទល់នឹងពេលនេះក្លឹបនេះ បាននាំយកកីឡាករថ្មី៥នាក់ហើយដោយក្នុងមាន ខ្សែប្រយុទ្ធ Robert Lewandowski (ចាយអស់ ៤៥លានអ៊ឺរ៉ូ) ខ្សែស្លាប Raphinha (ចាយអស់ ៥៨លានអ៊ឺរ៉ូ) ខ្សែការពារ Jules Koundé (ចាយអស់ ៥០លានអ៊ឺរ៉ូ) និង ខ្សែការពារ Andreas Christensen ព្រមទាំង ខ្សែបម្រើ Franck Kessié នាំមកដោយ Free Transfer ។
ដោយសារតែបែបនេះហើយ Barca ត្រូវបានគេងឿងឆ្ងល់ និងរិះគន់ថា ក្លឹបនេះបានលុយពីណាដើម្បីនាំចូលកីឡាករថ្មីៗជាច្រើនសម្រាប់រដូវកាលក្ដៅ ដោយលើកឡើងថាចំណូល ចំណាយ និងបំណុលក្លឹបនេះគឺស្ថិតក្នុងបញ្ហាហិរញ្ញវត្ថុនៅឡើយ យ៉ាងណាមកទល់នឹងពេលនេះក្លឹបនេះបានធ្វើការបង្ហាញទិន្នន័យដែលពួកគេបានលក់ផ្នែកមួយចំនួនរបស់ក្លឹបដើម្បីនាំចូល និងចុះឈ្មោះកីឡាករទាំងនោះដូចជា លក់សិទ្ធិ ២៥% នៃ Barca Studio ទាក់ទាញវិនិយោគទន់ ក៏ដូចជាលក់សិទ្ធិផ្សាយជាច្រើន៕
ខាងក្រោមនេះជាក្លឹបទាំង៩ ផ្សេងទៀតដែលស្ថិតក្នុងបញ្ជីខាងលើនេះ៖