/62de88e035970_1658751180_medium.jpg)
- 2022-07-25 12:14:35
- បាល់ទាត់
Gaviថា Barca នាំចូលកីឡាករសុទ្ធតែត្រូវៗក្នុងរដូវកាលនេះ នឹងជួយក្រុមកាន់តែរីកចម្រើនខ្លាំង
- 2022-07-25 12:14:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Gaviថា Barca នាំចូលកីឡាករសុទ្ធតែត្រូវៗក្នុងរដូវកាលនេះ នឹងជួយក្រុមកាន់តែរីកចម្រើនខ្លាំង
ចន្លោះមិនឃើញ
ខ្សែបម្រើវ័យក្មេង Gavi បាននិយាយទៅកាន់អ្នកកាសែតនៅក្នុងថ្ងៃនេះដោយពីភាពសប្បាយរីករាយរបស់ខ្លួនដែលបានបន្តនៅក្រុមឈុតធំ Barcelona ក្នុងរដូវកាលនេះ ហើយក៏បានសរសើរក្រុមខ្លួនឯងផងដែរថា សុទ្ធតែនាំ ចូលកីឡករត្រូវៗតែម្ដងក្នុងរដូវកាលនេះ ដោយគេរំពឹងថានឹងជួយក្រុមនេះឲ្យកាន់តែរីកចម្រើនខ្លាំង។
Gavi បាននិយាយថា៖" ខ្ញុំជាមនុស្សដំបូងហើយដែលសប្បាយចិត្តនឹងក្រុម Barca ហើយអ្នកផ្សេងទៀតក្នុងក្រុមនេះគួរតែមានអារម្មណ៍អញ្ចឹងដែរ។ យើងបាននាំចូលកីឡាករល្អៗនិងត្រូវៗច្រើនរហូតមក។ ពួកគេសុទ្ធតែមកលេងឲ្យយើងបានល្អ និងសង្ឃឹមថានឹងបន្តអញ្ចឹងទៀតចុះ "។
កីឡាករនេះបន្តថា៖" និយាយទៅខ្ញុំសប្បាយចិត្តនឹងនៅនេះដូចកាលពីខ្ញុំបានមកដល់ដំបូងអញ្ចឹង។ គ្រាន់តែឥឡូវនេះមានបទពិសោធន៍មួយចំនួន។ ខ្ញុំសង្ឃឹមថារដូវកាលនេះក្រុមយើងកាន់តែប្រសើរឡើង សប្បាយឡើង។ ការនាំចូលកីឡាករនៅពេលនេះគឺនាំមានការប្រកួតប្រជែង និងជួយឲ្យក្រុមយើងកាន់តែរីកចម្រើន។ រាល់អ្វីដែលរៀមច្បង ក៏ដូចជាកីឡាករទើបមកដល់ប្រាប់ខ្ញុំ ខ្ញុំពេញចិត្តនឹងទទួលយកពីពួកគាត់មែនទែន "។
នៅក្នុងរដូវកាលនេះ Barca យកកីឡាករធំបំផុតគឺ ខ្សែប្រយុទ្ធ Robert Lewandowski ពី Bayern Munich។ កាលពីប្រកួតមិត្តភាព Pre Season កាលពីម្សិលមិញតទល់នឹង Real គឺ Barca យកឈ្នះ ក្នុងលទ្ធផល ១-០៕