/62d7ee0a7d8d4_1658318340_medium.jpg)
- 2022-07-20 12:00:55
- បាល់ទាត់
Pep បដិសេធពាក្យចចាមអារ៉ាមដែលថា Man City ទាក់ទងចង់បាន Neymar
- 2022-07-20 12:00:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pep បដិសេធពាក្យចចាមអារ៉ាមដែលថា Man City ទាក់ទងចង់បាន Neymar
ចន្លោះមិនឃើញ
លោក Pep Guardiola អ្នកចាត់ការក្លឹប Manchester City បានធ្វើការបដិសេធនៅក្នុងថ្ងៃនេះនូវពាក្យចចាមអារ៉ាមដែលចុះផ្សាយដោយសារព័ត៌មាន Le Parisien ដែលថា ក្លឹបលោកទាក់ទងចង់បាន ខ្សែប្រយុទ្ធ Neymar ។
លោក Pep បាននិយាយថា៖" ខ្ញុំពិតជាសូមទោសចំពោះសារព័ត៌មាន Le Parisien ក៏ប៉ុន្តែរឿងដែលសារព័ត៌មាននេះបានចុះគឺមិនពិតនោះទេ។ ខ្ញុំពិតសូមទោសចំពោះពួកគេមែន ក៏ប៉ុន្តែព័ត៌មានដែលពួកគេទទួលបានគឺខុស "។
លោកបានបន្តថា៖" Neymar គឺជាកីឡាករដ៏អស្ចារ្យមួយរូប បើតាមព័ត៌មានដែលខ្ញុំទទួលបានគឺថា គេជាមនុស្សល្អមួយរូប អញ្ចឹងឲ្យគេបង្ហាញសមត្ថភាពពេញលេញរបស់គេនៅ Paris ។ បើសារព័ត៌មានចុះរហូតមកហ្នឹងគឺថា Man City កីឡាករ ១៥០នាក់រៀងរាល់រដូវកាលក្ដៅ ក៏ប៉ុន្តែព័ត៌មាននេះគឺមិនពិតនោះទេ ហើយចំពោះ Neymar ខ្ញុំពិតសូមទោសមែន ក៏ប៉ុន្តែរឿងនេះគឺមិនពិតឡើយ "។
បើតាមប្រភពជាច្រើនចុះផ្សាយកន្លងមកនេះគឺ PSG មានចិត្តលក់ Neymar ចេញឲ្យក្លឹបណាឲ្យត្រូវថ្លៃ៕